កាលពីពេលថ្មីៗនេះ លោកស៊ីជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ៗ ជុំវិញការងារធ្វើស្រែចម្ការក្នុងនិទាឃរដូវនៅទូទាំងប្រទេស ។ លោកបានបញ្ជាក់ថា ត្រូវរក្សាស្ថិរភាពកសិកម្ម ដើម្បីធានាសន្តិសុខស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគបន្ទាប់បន្សំសំខាន់ៗ ក្នុងន័យផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២០ ។
លោកស៊ី ជីនភីងបានបញ្ជាក់ថា ទន្ទឹមនឹងការអនុវត្តវិធានការ បង្ការជំងឺឆ្លងយ៉ាងតឹងរ៉ឹងតាមសភាពការណ៍ជំងឺក្នុងតំបន់ខុសៗគ្នា ក៍ត្រូវខិតខំប្រឹងប្រែង ចាត់ចែងការងារធ្វើស្រែចម្ការក្នុងនិទាឃរដូវនេះ ដើម្បីធានាការប្រមូលទិន្នផល នារដូវក្តៅ ។ ត្រូវបង្កើនការគាំទ្រផ្នែកគោលនយោបាយដល់ការងារធ្វើស្រែចម្ការ និងបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបផ្នែកកសិកម្ម លើកកម្ពស់កម្រិតការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាកសិកម្ម ដើម្បីធ្វើការបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយពីសត្វល្អិតនិងជំងឺសត្វ ក៍ដូចជាពន្លឿនការអភិវឌ្ឍផលិតកម្មជ្រូក៕
អ្នកបកប្រែ:Li Qingli