លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងកាលពីថ្ងៃទី ២៦ ខែកុម្ភៈនៅទីក្រុងប៉េកាំងថា ឥឡូវនេះការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ចិនកំពុងដំណើរការឡើងវិញជាបន្តបន្ទាប់ ។ ប៉ុន្តែនិន្នាការឆ្លង Covid-19 នៅទីក្រុងវ៉ូហាន និងខេត្តហូប៊េ នៅតែមានភាពស្មុគស្មាញនិងធ្ងន់ធ្ងរនៅឡើយ។ បច្ចុប្បន្ននេះ ប្រទេសចិនត្រូវបន្តបង្កើនការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺ ហើយក៏ត្រូវប្រកាន់ខ្ជាប់ការងារគ្រប់បែបយ៉ាងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតទៅទៀត។
ថ្ងៃដដែល លោក ស៊ី ជីនភីង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីរៀបចំការងារសំខាន់ៗក្នុងការបង្កានិងគ្រប់គ្រងCovid-19 នៅជំហានបន្ទាប់។
កិច្ចប្រជុំនេះបានបញ្ជាក់ថា ត្រូវជំរុញដំណើរការចូលបម្រើការងារនិងសង្វាក់ផលិតកម្មឡើងវិញឱ្យបានសមរម្យ។ ជាមួយគ្នានេះ ត្រូវជំរុញអនុវត្តនូវគោលនយោបាយអនុគ្រោះដល់បណ្តាសហគ្រាសនិងរោងចក្រឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក ក៍ដូចពង្រីកការទាក់ទងជាមួយប្រទេសមានពាក់ព័ន្ធនានា និងចែករំលែកនូវបទពិសោធ ក្នុងការបង្ការនិងគ្រប់គ្រង Covid-19 ដែលចិនទទួលបាន ក៏ដូចជាចូលរួមសម្របសម្រួលនិងសហការជាមួយបណ្តាភាគីនានា ចំពោះវិធានការទប់ស្កាត់ប្រយុទ្ធនឹងជំងឺនេះ ដើម្បីរួមគ្នាថែរក្សាសុវត្ថិភាពសុខភាពសាធារណៈក្នុងតំបន់និងពិភពលោក៕
អ្នកបកប្រែ:Deng Qian