ផ្លូវជាតិលេខ ៥៨ របស់ប្រទេសកម្ពុជាត្រូវបានសាងសង់ក្រោមឥណទានអនុគ្រោះពីរដ្ឋាភិបាលចិនត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២៦ ខែកុម្ភៈ។
សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានថែ្លងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅទីក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យថា ផ្លូវនេះមិនត្រឹមតែជំរុញការតភ្ជាប់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់យ៉ាងក្រៃលែងក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មនិងទេសចរណ៍រវាងកម្ពុជានិងថៃផងដែរ។
សម្តេច ហ៊ុនសែន បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន។សម្តេចបានថែ្លងថា ប្រទេសចិនបានសាងសង់ផ្លូវជាង ៣០០០ គីឡូម៉ែត្រសម្រាប់ប្រទេសកម្ពុជានិងស្ពានធំៗឆ្លងកាត់ទន្លេមេគង្គមួយចំនួនព្រមទាំងបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជាក្នុងវិស័យវេជ្ជសាស្រ្ត សុខាភិបាល ប្រព័ន្ធធារាសាស្រ្ត ការអប់រំនិងធនធានមនុស្សជាដើម។
សម្តេច ហ៊ុនសែន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានិងចិនគឺជាសហគមន៍រួមវាសនា។ភាគីទាំងពីរនឹងបន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយឈរលើមូលដ្ឋានស្មើភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនៅក្នុងគ្រប់វិស័យ។កម្ពុជានឹងបន្តគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ៕
អ្នកបកប្រែ:Wei Wei