ប្រទេសចិន និងកម្ពុជា នឹងធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០

2020-03-02 17:34:11 |ប្រភព:CRI

កងទ័ព​ប្រទេសចិន​និងកម្ពុជា ​នឹង​​ធ្វើលំហាត់សមយុទ្ធនាគមាស ​ ឆ្នាំ២០២០នៅប្រទេសកម្ពុជា ​ពីថ្ងៃទី ២ មីនា​ដល់​ថ្ងៃទី ១០ មេសា ។

លោក​Wuqian អ្នកនាំពាក្យ​ព័ត៌មាន​ក្រសួង​ការពារជាតិ​ចិន បាន​ថ្លែងថា លំហាត់​រួម​លើកនេះ​ នឹងធ្វើឡើងក្រោមប្រធានបទ «​រួមគ្នា​បង្ក្រាប​កម្លាំង​ភេរវកម្ម»ដែលភាគីចិន​នឹងចាត់​បញ្ជូន​កងទ័ពចំនួន ២៦៥ នាក់ ដើម្បី​ចូលរួម ។ លំហាត់សមយុទ្ធនាគមាស ​​គឺជាផ្នែកដ៍​សំខាន់មួយ​នៃកិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ចិននិង​កម្ពុជា។  វាមាន​ផលប្រយោជន៍ ​បង្កើន​ការទុកចិត្តគ្នា​ជាយុទ្ធសាស្ត្រ​រវាង​កងទ័ព​ទាំងពីរ​ និង​លើកកម្ពស់​សមត្ថភាព​រួមគ្នា​ ដើម្បីឆ្លើយតបនឹងការ​គំរាមកំហែង​ផ្នែកសន្តិសុខ​ អន្តរជាតិ ដូចជា ​អំពើភេរវកម្ម ​ជាដើម ៕

 

អ្នកបកប្រែ:Xu Xiaoxia