នាពេលថ្មីៗកន្លងទៅនេះ ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងអ្នកជំនាញឯកទេសនៃប្រទេសជាច្រើនបានគូសបញ្ជាក់ថា បទពិសោធន៏ដ៏មានតម្លៃរបស់ប្រទេសចិនលើវិស័យប្រយុទ្ធប្រឆាំងជំងឺឆ្លងគឺមានតម្លៃក្នុងការរៀនសូត្រ រំពឹងថាអាចបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យគោលនយោបាយនិងជំនាញឯកទេសជាមួយប្រទេសចិន ដើម្បីរួមសុខរួមទុក្ខជាមួយគ្នានឹងរួមគ្នាជម្នះឧបសគ្គ ។
លោក Lim Jock Hoi អគ្គលេខាធិការសមាគមអាស៊ានបានថ្លែងថា ប្រទេសចិនបានរាយការណ៍ព័ត៌មានថ្មីបំផុតស្តីពីសភាពការណ៍ជំងឺឆ្លងដល់អាស៊ានដោយទាន់ពេលវេលា ការផ្លាស់ប្តូរព័ត៌មានរវាងភាគីទាំងពីរគឺទាល់ពេលវេលានិងពេញលេញ ។ សមាគមអាស៊ានរីករាយបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យគោលនយោបាយនិងជំនាញឯកទេសជាមួយប្រទេសចិន ក្នុងន័យរួមសុខរួមទុក្ខជាមួយគ្នានិងរួមគ្នាជម្នះឧបសគ្គ ។
ចំណែកប្រធាននាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់និងត្រួតពិនិត្យការងារសប្បុរសធម៌នៃសហព័ន្ធរុស្ស៊ីបានថ្លែងថា ប្រទេសរុស្ស៊ីរីករាយបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសុខាភិបាលនិងបង្ការជំងឺឆ្លងជាមួយប្រទេសចិន ៕
អ្នកបកប្រែ:Guo Xiangqing