លោក ស៊ីជីនភីង ប្រធានរដ្ឋចិនថែ្លងថា ចិននិងម៉ុងហ្គោលីពួតដៃជាមួយគ្នាដើម្បីឆ្លងកាត់ដំណាក់កាលលំបាក

2020-03-02 17:40:27 |ប្រភព:CRI

លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Khaltmaa ​Battulga ​ប្រធានាធិបតី​ម៉ុងហ្គោលី​នៅ​វិមាន​សភាប្រជាជន​ចិន​កាលពី​ថ្ងៃទី ​២៧ ​ខែកុម្ភៈ ​។​    ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​នាពេល​បច្ចុប្បន្ននេះ ​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ ​Covid-19 ​និង​បាន​ទទួល​ការគាំទ្រ​និង​ជំនួយ​ដ៏​មានតម្លៃ​ពី​រដ្ឋាភិបាល​និង​ប្រជាជន​ម៉ុងហ្គោលី។​បន្ទាប់ពី​ផ្ទុះ​នូវ​ជំងឺនេះ ​លោកប្រធានាធិបតី​បាន​ធ្វើ​ដំណើរ​ពិសេស​មួយ​ដើម្បី​សម្តែង​ការ​សួរសុខទុក្ខ​និង​គាំទ្រ​ដល់​ភាគីចិន​ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញលេញ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​លោកប្រធានាធិបតី​ចំពោះ​ទំនាក់​ទំនង​រវាង​ចិន​និង​ម៉ុងហ្គោលី​ព្រមទាំង​ចំណង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​របស់​លោក​ជាមួយ​ប្រជាជន​ចិន​ផងដែរ។​

ជាការ​ឆ្លើយតប ​លោក ​Khaltmaa ​Battulga ​ប្រធានាធិបតី​ម៉ុងហ្គោលី​បាន​ថែ្លង​ថា ​តាងនាម​ប្រជាជន​ម៉ុងហ្គោលី​ដែលជា​អ្នកជិតខាង​ប្រកប​ដោយភាព​សុខដុមរមនា​និង​មេត្រីភាព​ជានិច្ច​ជាមួយ​ប្រទេសចិន ​នៅក្នុង​គ្រា​ពិសេសនេះ ​ម៉ុងហ្គោលី​មាន​ឆន្ទៈ​ពួតដៃ​គ្នា​ជា​មួយ​ប្រជាជនចិន​ដើម្បី​ឆ្លង​កាត់​ដំណាក់កាល​លំបាកនេះ៕​

អ្នកបកប្រែ:Wei Wei