ថ្ងៃទី ២ ខែមីនា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចុះត្រួតពិនិត្យការងារសិក្សាស្រាវជ្រាវខាងបច្ចេកវិទ្យាសម្រាប់បង្ការនិងគ្រប់គ្រងសភាពការណ៍ឆ្លងនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មីនៅក្រុងប៉េកាំង ។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនត្រូវសិក្សាស្រាវជ្រាវនិងក្តាប់បច្ចេកវិទ្យាស្នូលកាន់តែច្រើនដែលជាកម្មសិទ្ធិបញ្ញារបស់ខ្លួនតាមរយៈការយកឈ្នះលើការប្រយុទ្ធប្រឆាំង បង្ការ និងគ្រប់គ្រងជំងឺឆ្លង ដូចជាបញ្ចេញផលិតផលិតផលប្រកបដោយបច្ចេកវិទ្យាខ្ពស់ឱ្យបានកាន់តែច្រើន ដើម្បីគាំពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកកាន់តែធំក្នុងការគាំពារសនិ្តសុខយុទ្ធសាស្ត្ររបស់ប្រទេសជាតិផងដែរ ។
នៅថ្ងៃដដែលនេះ លោក ស៊ី ជីនភីង បានចុះត្រួតពិនិត្យការងារសិក្សាស្រាវជ្រាវនិងការងារព្យាលបាលជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មីនៅបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធានិងមន្ទីរពេទ្យនៃសកលវិទ្យាល័យTsinghua ដើម្បីស្វែងយល់ពីដំណើរវិវឌ្ឍនៃការងារសិក្សាស្រាវជ្រាវនិងសាកល្បងប្រើប្រាស់វ៉ាក់សាំង សារធាតុបង្ការ ថ្នាំព្យាបាល និងផលិតផលធ្វើតេស្តជំងឺយ៉ាងឆាប់រហ័សជាដើម លោកបានសួរសុខទុក្ខអ្នកជំនាញនិងបុគ្គលិកសិក្សាស្រាវជា្រវ ព្រមទាំងបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលផងដែរ ៕
អ្នកបកប្រែ:Liu Yan