នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ជាថ្ងៃខួប៧០ឆ្នាំនៃការបង្កើតការសែតយូណានដេលី។ ការសែតយូណានដេលីបង្កើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩៥០ ជាកាសែតនិងក្រុមហ៊ុនកាសែតប្រេសគ្រុបសំខាន់ជាងគេក្នុងខេត្តយូណាន ជាប្រព័ន្ធផ្សព្វផ្សាយប្រមូលផ្តុំនូវ កាសែត ទស្សនាវដ្តី វេបសាយព័ត៌មានជាដើម ដែលបានដើរតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយសំខាន់និងការឃោសនាព័ត៌មាន។
បច្ចុប្បន្ននេះ ក្រុមហ៊ុនយូណានដេលីប្រេសគ្រុប មានវេទិកាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់ជាច្រើន ដូចជា 《កាសែតយូណានដេលី》《កាសែតរាត្រីទីក្រុងរដូវផ្ការីក》វេបសាយយូណានជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុនយូណានដេលីប្រេសគ្រុបក៏ដើរតួនាទីដ៏សំខាន់លើផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយអន្តរជាតិផងដែរ។
ក្រុមហ៊ុនយូណានដេលីប្រេសគ្រុបបានធ្វើកាសែតឯកទេស《ប្រទេសចិន·ខេត្តយូណាន》ចំនួន១០ បកជាភាសាចំនួន៦ ដោយសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយសំខាន់ចំនួន១០នៃប្រទេសដូចជាសហរដ្ឋអាមេរិក មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងនេប៉ាល់។
ក្រៅពីនេះទៀត ក្រុមហ៊ុនយូណានដេលីប្រេសគ្រុបបានទទួលរៀបចំទស្សនាវដ្ដីថ្នាក់ជាតិចំនួន៤ គឺទស្សនាវដ្ដី 《Mingalar 》បកប្រែជាភាសាមីយ៉ាន់ម៉ាទស្សនាវដ្តី《ទន្លេមេគង្គ》បកប្រែជាភាសាថៃ ទស្សនាវដ្តី《ចំប៉ា》បកប្រែជាភាសាឡាវ ទស្សនាវដ្តី《ខ្មែរ》បកប្រែជាភាសាខ្មែរ។
ថែមទាំងបានរៀបចំវេបសាយwww.yunnangateway.com ដែលផ្សព្វផ្សាយព័ត៌មានដោយភាសាចិន អង់គ្លេស មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងថៃ ។
ហើយចុះបញ្ជីឈ្មោះក្នុង Facebookឈ្មោះ 《យូណានចម្រុះពណ៌》ដើម្បីបង្ហាញរឿងនិទានរបស់ប្រទេសចិនឱ្យបានល្អ ផ្សព្វផ្សាយសម្លេងប្រទេសចិនដ៏ល្អប្រសើរ និងផ្សព្វផ្សាយវប្បធម៌ប្រទេសចិន៕
អ្នកបកប្រែ៖ លីហ្សា