ក្រសួង​ការបរទេស​ចិន​អះអាងថា​ ប្រទេស​ចិន​រីក​រាយ​បង្កើន​កិច្ចសហប្រតិបត្តិការខាងសុខាភិបាលអន្តរជាតិជាមួយ​ប្រទេស​មាន​ករណី​ជំងឺ​ឆ្លង​កើនឡើង​ច្រើន​និង​អង្គការ​សុខភាព​ពិភពលោក​

2020-03-04 17:02:23 |ប្រភព:CRI

​លោក​ Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៣​ខែ​មីនា​ថា​ ប្រទេស​ចិន​យកចិត្តទុកដាក់​យ៉ាងដិតដល់ចំពោះ​​សភាពការណ៍វិវឌ្ឍ​នៃករណី​ជំងឺ​​COVID-19នៅ​ទូទាំង​ពិភពលោក​ យក​ចិត្តទុក​ដាក់​ដល់​​ទុក្ខលំបាក់បច្ចុប្បន្ន​របស់​​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​ករណីកើន​ឡើង​ច្រើននៃ​ជំងឺ​ឆ្លង​​។ លោក​បាន​ថ្លែងថា​ ​ប្រទេសចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការខាងសុខាភិបាលអន្តរជាតិជាមួយប្រទេសពាក់​ព័ន្ធ​​ជាពិសេស​គឺ​ប្រទេស​មានករណីជំងឺឆ្លងកើនឡើងច្រើនព្រម​និងអង្គការសុខភាពពិភពលោក ដើម្បីរួម​សុខរួម​ទុក្ខ​ ​រួមសាមគ្គីគ្នា​ប្រយុទ្ធប្រឆាំងនឹង​ជំងឆ្លង​​រហូត​ដល់អាច​យក​ជ័យ​ជម្នះចុង​ក្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ករណី​ជំងឺ​ឆ្លង​នៅក្នុង​ក្របខណ្ឌ​ពិភពលោកទាំង​មូល​​៕

 

អ្នកបកប្រែ:Li Zhanjing