នាម៉ោង១០ និង២០នាទី ថ្ងៃទី០៦ ខែមីនា អ្នកជំងឺវីរុស COVID-19ចុងក្រោយម្នាក់ក្នុងមន្ទីរពេទ្យជំងឺឆ្លងខេត្តយូណានទទួលព្យាបាលឱ្យជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ។ បច្ចុប្បន្ននេះ អ្នកជំងឺឆ្លងវីរុសCOVID-19 ចំនួន៥៣ករណីទាំងអស់សុទ្ធតែត្រូវបានព្យាបាលឱ្យជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ។
យោងតាមដំណឹងបានឱ្យដឹងថា គិតដល់ម៉ោង០ដល់ម៉ោង១២ ថ្ងៃទី០៦ ខែមីនា ទូទាំងខេត្តយូណានគ្មានបន្ថែមករណីអ្នកជំងឺវីរុសCOVID-19 ។ គិតដល់ម៉ោង ២៤ ថ្ងៃទី០៥ ខែមីនា ខេត្តយូណានមានករណីអ្នកជំងឺវីរុស COVID-19 សរុបចំនួន ១៧៤ ករណី ដែលបានគ្មានបន្ថែមករណីអ្នកជំងឺវីរុស COVID-19 ១៤ ថ្ងៃជាប់គ្នា ។
អ្នកបកប្រែ៖ លីហ្សា