យោងតាមទិន្នន័យដែលប្រកាសពីមន្ទីរធនធានមនុស្សនិងការពារសង្គមខេត្តយូណាន គិតដល់នាថ្ងៃទី០៧ ខែមីនា កម្លាំងពលកម្មភូមិដែលជួយដឹកជញ្ជូនត្រឡប់ទៅវិញធ្វើការនៃខេត្តយូណានទាំងមូលមានសរុបចំនួន ៨២០,២៦ ម៉ឺននាក់។
ការជួយប្រជាជនភូមិចូលធ្វើការក្នុងទីក្រុងរបស់ខេត្តយូណានឬទីក្រុងរបស់ខេត្តដទៃជាវិធីសាស្ត្រសំខាន់សម្រាប់រដ្ឋាភិបាលក្នុងតំបន់ជួយឱ្យប្រជាជនចាកចេញពីភាពក្រីក្រ ដោយសារតែទទួលឥទ្ធិពលពីជំងឺវីរុស COVID-19 ឆ្នាំនេះមានប្រជាជនជាច្រើនត្រឡប់មកខេត្តយូណានវិញដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតែជួបបញ្ហាទៅកាន់ទីក្រុងធ្វើការវិញយ៉ាងពិបាក។
បច្ចុប្បន្ននេះ គ្រប់កន្លែងនៅខេត្តយូណាននិងស្ថាប័ននានាបានសហការណ៍គ្នាបើកឡានពិសេសចំនួន ៩៣៨៧គ្រឿង រថភ្លើងល្បឿនលឿនចំនួន ៧១ គ្រឿង យន្តហោះជំនួន៣៨គ្រឿង ដើម្បីជួយប្រជាជនទៅកាន់កន្លែងធ្វើការវិញក្រោមការធ្វើការងារការពារនិងគ្របគ្រង់ជំងឺវីរុសCOVID-19ឱ្យបានល្អប្រសើរ៕
អ្នកបកប្រែ៖ លីហ្សា