“ ការរាតត្បាតនៃជំងឺ Covid-19 គឺជាព្រឹត្តិការណ៍សុវត្ថិភាពសុខភាពសាធារណៈបន្ទាន់ដ៏ធ្ងន់ធ្ងរមួយដែលល្បឿននៃការរីករាលដាលលឿនបំផុត ក្របខ័ណ្ឌនៃការចម្លងមានវិសាលភាពធំបំផុត និងកម្រិតបង្ការនិងគ្រប់គ្រង ពិបាកបំផុត សម្រាប់ប្រទេសចិន ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនកន្លងមក ការរីករាលដាលនៃជំងឺឆ្លងលើកនេះជាវិបត្តិមួយ ហើយក៏ជាការសាកល្បងសមត្ថភាពដ៍សំខាន់មួយផងដែរ” ។ លោកស៊ីជីនភីង អ្នកដឹកនាំកំពូលចិនបានធ្វើសេចក្តីសន្និដ្ឋានដូចពោលខាងលើក្នុងសនិ្នសីទវីដេអូខុនហ្វើរិននិងតាមទូរស័ព្ទនៃមន្រ្តីសាធារណៈចំនួន១សែន៧ម៉ឺនរូបដែលបើកធ្វើនាពេលកន្លងទៅថ្មីៗនេះ ។
ក្នុងរយៈពេលជាង១ខែចុងក្រោយនេះ លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានដឹកនាំដោយផ្ទាល់នូវសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19របស់ប្រជាជនលើកនេះ ដែលចាត់ទុកជាប់រហូតសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនជាអាទិភាពនិងពង្រីកយ៉ាងពេញលេញនូវឧត្តមភាពខាងប្រព័ន្ធរបបរបស់ប្រទេសចិន។
ក្នុងរយៈពេល ៤០ ថ្ងៃគឺ ចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ៤ ខែ មីនា កន្លងមក លោក ស៊ីជីនភីង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ចំនួន ៦ លើក ដើម្បីធ្វើការសិក្សាស្វែងយល់អំពីការងារបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងនេះ។នេះគឺកម្រមានណាស់ក្នុងប្រវត្តិសាស្រ្តនៃបក្សកុម្មុយនិស្តចិនដែលបានបើកធ្វើសន្និសីទសម្រេចគោលនយោបាយកំពូលយ៉ាងមមាញឹកដែលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលចិនចំពោះការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងការប្រកាន់ខ្ជាប់ទស្សនៈកាន់អំណាចស្តីពីការចាត់ទុកមនុស្សជាគោល។ក្នុងអំឡុងពេលនេះ លោក ស៊ីជីនភីង បានចុះត្រួតពិនិត្យការងារនិងដំណោះស្រាយបញ្ហាលំបាកលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19នៅទីក្រុងប៉េកាំង ។
គឺដោយមកពីការដឹកនាំនិងការចាត់ចែងដ៏ត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំកំពូលចិន ប្រទេសចិនបានពង្រីកយ៉ាងពេញលេញនូវឧត្តមភាពខាងប្រព័ន្ធរបប ក៏ដូចជាបានចាត់វិធានការបង្ការនិងគ្រង់គ្រងជំងឺឆ្លងដ៏តឹងរ៉ឹងបំផុតរ ក្នុងពេលជាមួយគ្នានេះដែរ ក៏បានទទួលការកោតសរសើរយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិផងដែរ ៕
អ្នកបកប្រែ:Guo Xiangqing