បច្ចុប្បន្ន ប្រទេសអ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ជាដើម បានចាត់វិធានការ ដូចជា បិទតំបន់ផ្ទុះជំងឺ សាលារៀន និង សកម្មភាពប្រជុំជាដើម ត្រូបានផ្អាកជាបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ ។ វិធានការទាំងនេះ សុទ្ធតែត្រូវបានបង្ហាញថា អាចដំណើរការយ៉ាងមានប្រសិទ្ធភាពនាពេលកន្លង នៅក្នុងប្រទេសចិន។
សូមបញ្ជាក់ថា កាលពីព្រលឹមថ្ងៃទី ៨ ខែមីនាតាមម៉ោងតំបន់ លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលី បានចុះហត្ថលេខាលើក្រឹត្យមួយដោយបានប្រកាសថានឹងចាប់ផ្តើមចាត់វិធានការបិទ នៅក្នុងខេត្តចំនួន ១៤ ។
អ៊ីរ៉ង់បានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រចំនួន ៣ សែននាក់ ដើម្បីផ្តល់សេវាពិនិត្យសុខាភាពតាមផ្ទះនីមួយៗ ។ គ្រប់សាលារៀននៅទូទាំងប្រទេស និងសកម្មភាពជួបជុំ ក៍ត្រូវផ្អាក ទាំងស្រុង ក្នុងនោះគិតទាំងពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យសព ក៍ត្រូវលុបចោល ហើយ ពេលចូលទីកន្លែងសាធារណៈត្រូវពិនិត្យសីតុណ្ហភាពរាងកាយផងដែរ។
សាលាក្រុងDaegu ប្រទេសកូរ៉េខាងត្បូង បានសម្រេចកាលពីថ្ងៃទី ៧ មីនាថា បានបិទអគារមួយក្នុងទីក្រុង ដែលបានរកឃើញអ្នកឆ្លង ៤៦ ករណី ដើម្បីកុំឱ្យជំងឺនេះរាតត្បាតទៅកន្លែងដទៃផ្សេង។
លោក Bruce Aylward មេក្រុមអ្នកជំនាញការបរទេសនៃក្រុមអ្នកជំនាញការនៃអង្គការសុខភាពពិភពលោក និងជាទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយ កាលពីពេលថ្មីៗនេះថា វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដែលប្រទេសចិន បានចាត់ចែងអនុវត្តបានបង្កើតស្តង់ដារដល់ពិភពលោក។ ដោយសារមានបទពិសោធន៍របស់ចិន ប្រទេសផ្សេងៗទៀត មិនបាច់ “ចាប់ផ្តើមពីសាបសូន្យនោះទេ”៕
អ្នកបកប្រែ:Xu Xiaoxia