ទីក្រុងគុនមីញឧបត្ថម្ភប្រាក់ចំនួនជាង១.២លានដុល្លារអាមេរិកដល់សហគ្រាសចំនួន២៣

2020-03-10 18:19:31 |ប្រភព:yunnangateway

ថ្មីៗនេះ  អ្នកសារព័ត៌មានបានទទួលដំណឹងពីអាជ្ញាធរធនធានមនុស្សនិងការពារសង្គមឱ្យដឹងថា  ដើម្បីធានាការងារក្នុងសហគ្រាសឱ្យមានស្ថេរភាព  កម្លាំងពលកម្មការងារឱ្យមានស្ថេរភាព  ថែមទាំងជំរុញជាកម្លាំងចលករដល់សហគ្រាស  ចំពោះសហគ្រាសចំនួន២៣ ដែលបន្តបើកដំណើរការផលិត  ដឹកជញ្ជូនសម្ភារៈតម្រូវការបន្ទាន់សម្រាប់ការការពារនិងគ្រប់គ្រងការរាលដាលជំងឺវីរុសCovid-១៩ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឆ្នាំនេះ  ទីក្រុងគុនមីញបានប្រគល់ប្រាក់ឧបត្ថម្ភចំនួនជាង ៨.៤ លានយ័នស្មើនឹងជាង១.២លានដុល្លាអាមេរិក  ដែលនេះពាក់ព័ន្ធបុគ្គលិកបំពេញភារកិច្ចមានចំនួនជាង៥.៦ម៉ឺននាក់​  ដែលប្រាក់ឧបត្ថម្ភនេះបានប្រគល់នាថ្ងៃទី២៥ ខែកុម្ភៈ​៕