អ្នកជំងឺវីរុសCovid-19 ទាំងអស់ជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ មន្ទីរពេទ្យហ្វាងឆាងចាំងហាននៃទីក្រុងអ៊ូហានខេត្តហ៊ូបេបិទសម្រាក

2020-03-10 18:23:58 |ប្រភព:yunnangateway

នាម៉ោង ១៥ ថ្ងៃទី០៩ ខែមីនា  មន្ទីរពេទ្យហ្វាងឆាងចាំងហាននៃទីក្រុងអ៊ូហានខេត្តហ៊ូបេបានឈប់សម្រាក  ក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេនៃខេត្តយូណាន ក្រុមទីពីរ តាំងពីនាថ្ងៃទី០៨ ខែកុម្ភៈបានចាប់ផ្តើមប្រចាំការក្នុងមន្ទីរពេទ្យនេះ  ដើម្បីចូលរួមក្នុងការសង្គ្រោះអ្នកជំងឺវីរុសCovid-19 ដែលមានកម្រិតស្រាល។

សូមបញ្ជាក់ថា  មន្ទីរពេទ្យហ្វាងឆាងចាំងហានស្ថិតនៅក្នុងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៌អន្តរជាតិអ៊ូហាន  ចាប់ផ្តើមកែសម្រួលកន្លែងនៅរាត្រី ថ្ងៃទី០៣ ខែកុម្ភៈ ហើយយប់ថ្ងៃទី០៥ ខែកុម្ភៈបានចាប់ផ្តើមប្រមូលអ្នកជំងឺCovid-19  ជាមន្ទីរពេទ្យហ្វាងឆាងដែលដាក់ឱ្យប្រើប្រាស់និងប្រមូលអ្នកជំងឺCovid-19មុនគេក្នុងមន្ទីរពេទ្យហ្វាងឆាងទាំងអស់នៅទីក្រុងអ៊ូហាន។

ក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេនៃខេត្តយូណាន ក្រុមទីពីរ ការព្យាបាលអ្នកជំងឺវីរុសCovid-19ច្រើនបំផុតកើនដល់ចំនួន៣១៧នាក់។  នាថ្ងៃទី០៦ ខែមីនា  ក្រុមជំនាញសុខាភិបាលនេះអាចសម្រាកបានដោយដាក់វេនគ្នានិងរង់ចាំបទបញ្ជា​។

មន្ទីរពេទ្យហ្វាងឆាងចាំងហានប្រមូលអ្នកជំងឺវីរុស Covid-19 សរុបចំនួន១៨៤៨នាក់   ផ្លាស់ប្តូរទៅកាន់មន្ទីរពេទ្យដទៃមានចំនួន៥២១នាក់  ជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យមានចំនួន១៣២៧នាក់  ដែលជាមន្ទីរពេទ្យហ្វាងឆាងត្រៀមគ្រែច្រើនបំផុត  សរុបចំនួនប្រមូលនិងព្យាបាលអ្នកជំងឺច្រើនបំផុត   សរុបចំនួនអ្នកជំងឺព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីពេទ្យច្រើនបំផុត  ៕

អ្នកសារព័ត៌មាន៖ Xiong Qiang Chen Fei

អ្នកបកប្រែ៖ លីហ្សា

អ្នកសារព័ត៌មាន៖ Xiong Qiang Chen Fei

អ្នកបកប្រែ៖ លីហ្សា

 

អ្នកសារព័ត៌មាន៖ Xiong Qiang Chen Fei

អ្នកបកប្រែ៖ លីហ្សា