កាលពីថ្ងៃទី១១ខែមីនាតាមម៉ោងតំបន់ ក្នុងសវនាការដើម្បីស្វែងយល់អំពីជំងឺ COVID-19 នៅក្នុងសភាអាមេរិក មានសមាជិកសភាមួយចំនួនបានសួរសំនួរទៅកាន់លោក Robert Redfield ប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកដែលចូលរួមសវនាការនេះថា បច្ចុប្បន្ននេះ តើអាចទៅរួចទេក្នុងករណីអ្នកជំងឺមួយចំនួននៅសហរដ្ឋអាមេរិកដែលបានស្លាប់ដោយសារជំងឺផ្តាសាយអាចបណ្តាលមកពីឆ្លងជំងឺ COVID-19 ?លោក Robert Redfield បានថ្លែងថា ពិតជាមានករណីជាច្រើននៅសហរដ្ឋអាមេរិកដែលដំបូងឡើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺផ្តាសាយប៉ុន្តែតាមពិតបានស្លាប់ដោយសារការឆ្លងជំងឺ COVID-19 ។
តាមការប៉ាន់ប្រមាណនៃរបាយការណ៍ស្តីពីជំងឺផ្តាសាយឆ្លងថ្មីបំផុតដែលប្រកាសដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា គិតដល់ពេលបច្ចុប្បន្ននេះ ក្នុងរដូវផ្តាសាយឆ្លងនេះមនុស្សប្រហែល៣៤លាននាក់បានឆ្លងជំងឺផ្តាសាយ ហើយប្រហែលមានជនជាតិអាមេរិកចំនួន២ម៉ឺននាក់គឺស្លាប់ដោយសារជំងឺផ្តាសាយឆ្លង ក្នុងនោះ រួមមានកុមារ១៣៦នាក់ ៕
អ្នកបកប្រែ:Sun Lingling