កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសអ៊ីតាលីបានប្រឈមមុខនឹងបញ្ហាខ្វះខាតសម្ភារៈវេជ្ជសាស្រ្ត ។ ហេតុដូច្នេះ លោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលីបានពិភាក្សាការងារតាមទូរសព្ទជាមួយលោកវ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ដោយក្តីសង្ឃឹមថា ប្រទេសចិនអាចផ្តល់ជំនួយដល់ប្រទេសអ៊ីតាលីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ ជំងឺឆ្លងគឺគ្មានព្រំដែនឡើយ ។ បន្ទាប់មក ភាគីចិនបានថ្លែងថានឹងផ្តល់សម្ភារៈវេជ្ជសាស្ត្រដូចជាម៉ាសជាដើមដល់អ៊ីតាលី ព្រមទាំងអនុញ្ញាតឱ្យនាំចេញសម្ភារៈដែលត្រូវការជាបន្ទាន់ កាន់តែច្រើនដល់អ៊ីតាលី ។ ក្រៅពីនេះ ប្រទេសចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញជាអ្នកស្ម័គ្រចិត្តនៃអង្គការកាកបាទក្រហមចិនចំនួន ៧ នាក់ ដើម្បីនាំមកសម្ភារៈជួយសង្គ្រោះមានពាក់ព័ន្ធ ទៅអ៊ីតាលី ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។
លោក Maurizio Massari ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅសហភាពអឺរ៉ុបបានថ្លែងក្នុងអត្ថបទមួយដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១០ ខែមីនាថា “ គ្មានប្រទេសជាសមាជិកសហភាពអឺរ៉ុបណាមួយ បានឆ្លើយតបនឹងការអំពាវនាវរបស់គណៈកម្មាធិការនៃសហភាពអឺរ៉ុបឡើយ ។ មានតែប្រទេសចិនប៉ុណ្ណោះ បានឆ្លើយតបចំពោះការនេះ ។ ” ជាការពិត មិនត្រឹមតែចំពោះអ៊ីតាលីទេ ប្រទេសចិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយមានការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19លើពិភពលោក ។
វិធានការជាក់ស្តែងរបស់់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19បានបញ្ជាក់ថា ជំងឺCOVID-19គឺអាចទប់ស្កាត់បានទាំងស្រុង ។ សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស នោះមនុស្សជាតិអាចទប់ស្កាត់ជំងឺឆ្លងនេះបានឆាប់ ។ ប្រទេសចិន មិនដែលអវត្តមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើសកលលោកឡើយ ហើយក៏នឹងបន្តរួមចំណែករបស់ខ្លួនដល់ការនេះ៕
អ្នកបកប្រែ:Sun Lingling