ស្ថាប័នជាតិចិនចំនួន៥ ដូចជាតុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូលជាដើមបានចេញសេចកី្តប្រកាសរួមស្តីពីការផ្តន្ទាទោសតាមច្បាប់ទៅលើបទល្មើសបង្កការប៉ះពាល់ដល់សន្តិសុខសុខាភិបាលក្នុងដែនចិន

2020-03-16 18:09:47 |ប្រភព:CRI

នា​ពេ​ល​ថ្មីៗ​កន្លង​ទៅ​នេះ តុលាការ​ប្រជាជន​កំពូល​ សាលា​អយ្យការ​ប្រជាជន​កំពូល ក្រសួង​សន្តិសុខ​សាធារណៈ ក្រសួង​យុតិ្តធម៌ និង​អគ្គនាយកដ្ឋាន​គយនៃ​ប្រទេស​ចិន​បានចេញ​​សេចកី្ត​ប្រកាស​រួម​ ដោយ​តម្រូវ​ឱ្យ​បង្កើន​ថែម​មួយ​កម្រិត​ទៀត​នូវ​ការងារសុខាភិបាល​និង​ចត្តាឡីស័ក​ក្នុង​ដែន​ចិន​ ក្នុងន័យ​ផ្តន្ទាទោស​តាម​ច្បាប់​ទៅ​លើ​បទល្មើស​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​សុខាភិបាល​ក្នុង​ដែន​ចិន ដើម្បី​ការពារ​សន្តិសុខសុខាភិបាល​​សាធារណៈ ក៏​ដូច​ជា​ធានាសុវត្ថិភាព​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន ។

សេចកី្ត​ប្រកាស​នេះ​បាន​ចង្អុល​បង្ហាញ​ថា ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ ​ទាន់​ពេល​វេលា​និង​ម៉ឺងម៉ាត់​ទៅលើ​បទ​ល្មើស​គ្រប់​បែបយ៉ាង​ដែល​បាន​ល្មើស​ការ​ងារ​សុខាភិបាល​និង​ចត្តា​ឡីស័ក​ក្នុង​ដែន​ចិន​ ដើម្បី​បង្កើត​ជា​ខ្សែ​ការពារ​ខាង​សុខាភិបាល​និង​ចត្តាឡួស័ក​នៅ តាម​ច្រក​ព្រំដែន​ និង​ទប់​ស្កាត់​យ៉ាង​ដាច់​ខាត​មិន​ឱ្យជំងឺ​ឆ្លង​​រីក​រាលដាល​តាមច្រកព្រំ​ដែន ក៏ដូចជា​ផ្តល់​ការធានា​ខាង​ផ្លូវ​ច្បាប់​យ៉ាង​រឹង​មាំ​សម្រាប់​គាំពារ​សន្តិសុខ​សុខាភិបាល​​សាធារណៈ​ផង​ដែរ ៕

 

អ្នកបកប្រែ:Guo Xiangqing