ថ្ងៃទី១៦ ខែមីនា នាយកដ្ឋានជាតិស្ថិតិចិនបានប្រកាសពីទិន្នន័យម៉ាក្រូសេដ្ឋកិច្ចជាច្រើនដោយបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ សភាពការណ៍រីករាលដាលនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មីបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើនសេដ្ឋកិច្ច តែមើលពីសភាពទូទៅ ឥទ្ធិពលអវិជ្ជមានដែលបង្កដោយករណីជំងឺCovid-19គឺមានរយៈពេលប៉ុណ្ណោះ ហើយអាចគ្រប់គ្រងបាន។បច្ចុប្បន្ន ទិន្នាការរីករាលដាលនៃករណីជំងឺCovid-19ត្រូវបានទប់ស្កាត់ជាមូលដ្ឋាន ស្ថានការណ៍បង្ការនិងគ្រប់គ្រងកាន់តែល្អប្រសើរឡើង។ការធានាដល់ជីវភាពរស់នៅរបស់ប្រជាជនមានកម្លាំង ស្ថានការណ៍ក្នុងសង្គមបន្តរក្សាស្ថិរភាព ពោលគឺកំណើនវិជ្ជមានរយៈពេលយូនៃសេដ្ឋកិច្ចចិនគឺយូរមិនកែប្រែនោះទេ។
នាយកដ្ឋានជាតិស្ថិតិចិនគូសបញ្ជាក់ថា នៅដំណាក់កាលក្រោយ ត្រូវរៀបចំផែនការ ដើម្បីជំរុញការងារបង្ការនិងគ្រប់គ្រងករណីជំងឺCovid-19និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យអាត្រាខាតបង់ដែលបណ្តាលដោយករណីជំងឺCovid-19ត្រូវកាត់បន្ថយឱ្យដល់កម្រិតទាបបំផុត ខិតខំប្រឹងប្រែងរៀបចំឡើងវិញនូវសណ្តាប់ធ្នាប់សេដ្ឋកិច្ចសង្គម ជំរុញឱ្យសេដ្ឋកិច្ចអភិវឌ្ឍដោយស្ថិរភាពនិងរឹងមាំ៕
អ្នកបកប្រែ:Liu Yan