ផ្តោតលើការលំបាកដែលសហគ្រាសទុនបរទេសបានជួបប្រទះក្នុងដំណើរការធ្វើការងារនិងផលិតកម្មឡើងវិញ តំបន់នានារបស់ចិនបានខិតខំរកមធ្យោបាយដើម្បីសម្របសម្រួលនិងដោះស្រាយយ៉ាងពេញទំហឹង។ វិធានការមួយចំនួននេះបានពង្រឹងទំនុកចិត្តរបស់វិនិយោគិនក្នុងការវិនិយោគនៅក្នុងប្រទេសចិនបន្ថែមទៀត ។
ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលចិន សហគ្រាសទុនបរទេសធំៗដូចជាក្រុមហ៊ុន WalMart របស់សហរដ្ឋអាមេរិកនិងក្រុមហ៊ុន SIEMENS របស់អាល្លឺម៉ង់ជាដើមសុទ្ធតែបានដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញ ហើយអត្រាដំណើរការការងារឡើងវិញរបស់សហគ្រាសទុនបរទេសសំខាន់ៗបានឈានដល់១០០ភាគរយ ។
ទន្ទឹមនឹងការជួយយ៉ាងសកម្មដល់សហគ្រាសទុនបរទេសដើម្បីអាចដំណើរការផលិតកម្មនិងការងារឡើងវិញ តំបន់នានាក៍បានបន្តបង្កើតបរិយាកាសធុរៈកិច្ចល្អប្រសើរបន្ថែមទៀត ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនក្នុងការវិនិយោគនៅក្នុងប្រទេសចិនថែមមួយកម្រិតទៀត ។
ទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា កាលពីខែមករា សហគ្រាសថ្មីដែលបោះទុនវិនិយោគដោយវិនិយោគិនបរទេសនៅទូទាំងប្រទេសចិនមានចំនួន៣៤៨៥ ហើយការប្រើប្រាស់ទុនបរទេសមានចំនួន៨ម៉ឺន៧ពាន់៥រយ៧០លានយាន់ប្រាក់ចិន កើនឡើង៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានបន្តនិន្នាការកើនឡើងប្រកបដោយស្ថិរភាពចាប់តាំងពីឆ្នាំ២០១៩មក៕
អ្នកបកប្រែ:Sun Lingling