អ្នកឆ្លងដែនចូលខេត្តយូណានត្រូវប្រមូលផ្តុំដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃ

2020-03-19 18:23:11 |ប្រភព:yunnangateway

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០  បញ្ជាការដ្ឋាននៃក្រុមដឹកនាំប្រឆាំងការរាតត្បាតជំងឺវីរុសCovid-19នៃខេត្តយូណានបានប្រកាសសេចក្តីជូនដំណឹងលេខ១៣ បានឱ្យដឹងថា ត្រូវតែបង្កើនការងារការពារនិងគ្រប់គ្រងការរាតត្បាតជំងឹវីរុស Covid-19សម្រាប់ការឆ្លងដែនចូលមកខេត្តយូណានដោយដែលមានអត្ថន័យដូចតទៅ៖

១ ជនមានប្រវត្តិធ្វើដំណើរនិងរស់នៅក្រៅប្រទេសចិន  ហើយយកខេត្តយូណានជាទីតាំងគោលដៅនោះ  រួមទាំងជនបរទេសប្រជាពលរដ្ឋចិនត្រឡប់មកប្រទេសចិនវិញ(រួមទាំងអ្នកមានសញ្ជាតិហុងកុង ម៉ាកាវនិងតៃវ៉ាន់)ត្រូវប្រមូលផ្តុំដាក់ដាច់ដោយឡែកគ្នារយៈពេល១៤ថ្ងៃដោយសង្កេតមើលតាមបែបវេជ្ជសាស្ត្រ។ចំពោះជនដែលចូលខេត្តយូណានក្នុងការផ្លាស់ប្តូរជើងហោះហើរ  ប្រសិនបើមានរោគសញ្ញាខុសពីធម្មតាដូចជា ក្តៅខ្លួន និងក្អកជាដើម  នឹងដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យកំណត់ហើយត្រួតពិនិត្យជាមុនសិន។

 

២ អ្នកដែលត្រូវប្រមូលផ្តុំដាក់ដាច់ដោយឡែកគ្នារយៈពេល១៤ថ្ងៃដោយសង្កេតមើលតាមបែបវេជ្ជសាស្ត្រត្រូវចំណាយលើការបរិភោគនិងការស្នាក់នៅដោយខួនឯង។  ចំពោះអ្នកគ្មានរោគសញ្ញាខុសពីធម្មតាអាចបន្តធ្វើដំណើរ  ប្រសិនបើនៅថ្ងៃនោះត្រូវការស្នាក់នៅបណ្តោះអាសន្ន  ថ្ងៃបន្ទាប់ផ្លាស់ប្តូរជើងហោះហើរនោះ  នឹងរៀបចំការស្នាក់នៅដោយឯកភាពគ្នាចូលក្នុងសណ្ឋាគារការកំណត់ ដោយត្រូវចំណាយលើការបរិភោគនិងការស្នាក់នៅដោយខួនឯង។

 

៣ អ្នកឆ្លងព្រំដែនចូលក្នុងខេត្តយូណាន  ស្ថាប័ននិងអង្គការគ្រប់លំដាប់ថ្នាក់  សហគ្រាសនិងសណ្ឋាគារ និងសហគមន៍ត្រូវចុះបញ្ជីព័ត៌មាននិងឃ្លាំមើលស្ថានភាពសុខភាព ហើយរាយការណ៍មកថ្នាក់លើ។ ប្រសិនបើមានអ្នកចូលខេត្តយូណានពីបរទេសលាក់បាំងប្រវត្តិធ្វើដំណើរនិងរស់នៅបរទេស  ឬមិនចាត់វិធានការដាក់នៅដាច់ដោយឡែកតាមសំណូមពរ  ប្រជាពលរដ្ឋចិនត្រូវរាយការណ៍ដល់សហគមន៍ដែលខ្លួនស្នាក់នៅឬអង្គភាពសន្តិសុខសាធារណៈ។

 

៤ អ្នកចូលខេត្តយូណានដែលមានប្រវត្តិធ្វើដំណើរនិងស្នាក់នៅបរទេសក្នុងរយៈពេល១៤ថ្ងៃ  ត្រូវរាយការណ៍ព័ត៌មានផ្ទាល់ខ្លួនពិតជាក់ស្តែង។  ប្រសិនបើលាក់បាំងប្រវត្តិធ្វើដំណើរនិងស្នាក់នៅបរទេស  ប្រវត្តិប៉ះពាល់អ្នកវិជ្ជមានជំងឺវីរុស Covid-19  មិនរាយការណ៍ស្ថានភាពសុខភាព  បដិសេធទទួលវិធានការត្រួតពិនិត្យវេជ្ជសាស្ត្រនិងប្រមូលផ្តុំដាក់ដាច់ដោយឡែកគ្នានោះ  នឹងចាត់ទុកជាបុគ្គលបាត់ទំនុកចិត្តហើយរៀបចំសំណុំរឿងបុគ្គលព្រមទាំង​ត្រូ​វទទួលខុសត្រូវចំពោះមុខច្បាប់។

 

៥ ក្នុងអំឡុងពេលការពារនិងប្រយុទ្ធប្រឆាំងការរាតត្បាតជំងឹវីរុស Covid-19ស្ថាប័នកិច្ចការបរទេសទូទាំងខេត្តយូណានត្រូវបកស្រាយនិងឃោសនាគោលនយោបាយការពារនិងប្រយុទ្ធប្រឆាំងការរាតត្បាតជំងឹវីរុស Covid-19  ចំពោះប្រជាជនបរទេស  ផ្គត់ផ្គង់សេវាកម្មផ្នែកផ្លូវចិត្ត  បរិភោគនិងស្នាក់នៅ  បំពេញតម្រូវការសមហេតុផលយ៉ាងសកម្ម៕

 

អ្នកបកប្រែ៖ លីហ្សា