បទវិភាគ​អន្តរជាតិ​ ៖ តើប្រទេសចិនបានលាក់បាំងករណីជំងឺឆ្លងឬអត់? អ្នកជំនាញអង្គការសុខភាពពិភពលោក ប្រាប់ពីការពិត

2020-03-20 18:17:28 |ប្រភព:CRI

បន្ទាប់​ពីការផ្ទុះរាលដាល​​ករណី​ជំងឺ COVID-19 មក​ អ្នក​នយោបាយ​និង​ប្រព័ន្ធ​សារព័ត៌មាន​​មួយ​ចំនួន​របស់​ងាមេរិក​បាន​នាំ​គ្នាចោទប្រកាន់ដោយ​គ្មាន​ហេតុផល​ថា​”ប្រទេស​ចិនមាន​ចេតនាលាក់បាំង​ករណី​ជំងឺ​ឆ្លង​” ដែល​ប៉ុនប៉ងទម្លាក់ការទទួល​ខុសត្រូវ​ទាំង​ស្រុងទៅលើប្រទេស​ចិន​ ក៏ប៉ុន្តែ លោក​​ ​​Galea​ តំណាងនៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​ចិន​ដែល​បានចួល​រួមផ្ទាល់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ករណីជំងឺឆ្លង​នៅប្រទេស​ចិន​បានលាតត្រដាងពី​ពាក្យកុហកភូតភរទាំង​ស្រុង​​នេះ​នៅពេល​ថ្មី​ៗកន្លង​នេះ​។

លោក Galea បាន​និយាយថា​ កាលពីថ្ងៃទី​៣១ខែធ្នូ ឆ្នាំ​២០១៩ គឺ​យប់មុន​ថ្ងៃ​​បិទ​ផ្សារ​គ្រឿង​សមុទ្រ Huanan ក្រុងវូហានមួយ​ថ្ងៃ​ អង្គការសុខភាព​ពិភពលោក​ក៏​បាន​ទទួល​ការជូន​ដំណឹង​ក្រៅ​ផ្លូវការ​ពី​ប្រទេស​ចិនហើយ​ ។ ថ្ងៃទី១ ខែមករា​ ឆ្នាំ​២០២០​ អង្គការ​សុខភាព​ពិភពលោក​បាន​កោះ​ធ្វើ​កិច្ចប្រជុំ​តាម​ទូរស័ព្ទរវាង​ការិយាល័យ​តំណាង​ប្រចាំ​នៅប្រទេស​ចិន ការិយាល័យ​ប្រចាំតំបន់​និងទីស្នាក់ការកណ្តាលទីក្រុងហ្សឺណែវនៃ​អង្គការសុខភាព​ពិភពលោក​ ព្រម​និង​បង្កើតក្រុម​ការងារ​ទប់ទល់រួច​ជាស្រេច​នៅ​មុនថ្ងៃទី​៣​ខែមករាដែល​ប្រទេស​ចិន​បានរាយការណ៍​ជា​ផ្លូវ​ការ​ ។ ពីថ្ងៃ​ទី​២០​ដល់​២១ខែ​មករា​ បុគ្គលិក​នៃ​ការិយាល័យ​តំណាង​នៃ​អង្គការសុខភាពពិភពលោក​ប្រចាំ​នៅ​ប្រទេស​ចិន​បានចុះ​ សង្កេតការណ៍នៅ​នឹង​កន្លែងផ្ទាល់​ក្រុង​វូហាន​។

ការបង្ហើបឱ្យដឹងយ៉ាងលម្អិតរបស់​​លោក Galea បានបញ្ជាក់ថា ​ដោយសារប្រទេសចិន​បានចែករំលែក​និង​រាយការណ៍ពី​ព័ត៌មានពាក់ព័ន្ធ​ទៅ​អង្គការ​សុខភាពពិភពលោកយ៉ាង​ទាន់ពេលវេលាបានជាមានមូលដ្ឋានគ្រឹះ​សម្រាប់ស្ថាប័មួយននេះធ្វើការ​វិភាគ​និង​វាយតម្លៃដ៏ត្រឹមត្រូវអំពី​សភាពរីករាលដាលនៃ​ជំងឺឆ្លង​និង​ប្រកាស​ការព្រមាន​ជាមុន​​ ដើម្បីទប់ស្កាត់​ជំងឺ​ឆ្លង​ជា​សកល ។ ប្រទេសចិនបាន​ខិតខំប្រឹងប្រែងនិងចូលរួមចំណែកយ៉ាងធំធេន ដើម្បីកសាង​ខ្សែការពារទីមួយដ៏រឹងមាំសម្រាប់​សហគមន៍​អន្តរជាតិបង្ការនិងគ្រប់គ្រងជំងឺឆ្លង​ ។

បច្ចុប្បន្ននេះ ប្រទេសចិន​បាន​ទប់ស្កាត់សន្ទុះ​រាលដាលនៃជំងឺឆ្លងនេះហើយ ។ ថ្ងៃទី​ ១៨ ​ខែ មីនា នៅ ​ខេត្តហ៊ូប៉ី គ្មានករណីឆ្លងថ្មីទេ ។ ចំណែករណីជំងឺឆ្លងនៅអាមេរិកវិញ​កំពុងរីករាលដាលខ្លាំងឡើងៗ ។ 

ក្នុងដំណាក់កាលដំបូងនៃការរាលដាលនៃជំងឺឆ្លង រដ្ឋាភិបាលអាមេរិក​មិនបានសកម្ម​ទប់ទល់នឹងជំងឺឆ្លង​ដោយឥរិយាបថទទួល​ខុសត្រូវនោះទេ​ ពោលគឺមាន​សភាព​យឺតយ៉ាវទាំង​ការ​តាមដាន​​​ករណីឆ្លង​​ ការ​ត្រួតពិនិត្យករណីឆ្លង និងការប្រកាសព័ត៌មានពាក់ព័ន្ធ​ ជាហេតុបណ្តាលឱ្យ​ភាព​ប្រុងប្រយ័ត្ន​​របស់​ប្រជាពលរដ្ឋមិនគ្រប់គ្រាន់​ ។ ទាំងនេះ​គឺជា​ការពិត​​ដែល​មិន​អាច​បិទបាំងបាននោះឡើយ ។

កាល​ពី​ដើម​ខែ​មីនា មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​បញ្ឈប់ការ​ប្រកាស​ពី​តួលេខ​ស្ថិតិ​នៃ​អ្នក​​ទទួល​ការ​ធ្វើ​តេស្តនៅ​ទូទាំង​ប្រទេស​​និង​ករណី​ឆ្លង​ជំងឺ​កូវីដ​-19នៅ​រដ្ឋ​នីមួយៗ ។ ទង្វើ​ដែលផ្ទុយ​នឹង​គោការណ៍​យុត្តិធម៌​និង​តម្លាភាព​បែប​នេះ គឺ​ជា​ទង្វើលាក់បាំងការ​ពិត​ ដូច្នេះបាន​​រង​ការរិះគន់​ជា​ទូទៅ​ពីសំណាក់​​មជ្ឈដ្ឋាន​មតិ​សាធារណៈ​​ជាតិ​និង​អន្តរជាតិ ។

មុនដំបូង​អាមេរិក​បាន​លាក់​បាំង​ព័ត៌មានអំ​ពី​ករណី​ជំងឺ​ឆ្លង​ក្នុ​ងស្រុក បន្ទាប់​មក​បាន​ចេញ​បម្រាម​ទៅ​លើ​ប្រទេស​ដទៃ រហូត​ដល់​ចាត់​ទុក​វីរុស​កូរ៉ូណា​ថ្មី​ជា “​វីរុសវូហាន ” “វីរុស​ចិន” ទៀត ប្រការ​ទាំង​នេះ​បាន​បង្ហាញ​ថា អ្នក​នយោបាយ​មួយ​ចំនួន​របស់​អាមេរិក​បាន​និ​ងកំពុង​ក្លាយ​ជា​​​កម្លាំង​បំផ្លិច​បំផ្លាញ​ការរួម​គ្នា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ជំងឺ​ឆ្លង​នៅ​លើ​ពិភពលោក ។

បច្ចុប្បន្ន ស្ថានភាពបង្ការ​និង​គ្រប់​គ្រង​ករណី​ជំងឺ​ឆ្លង​នៅ​លើ​ពិភលោក​ទាំង​មូល​នៅ​តែ​មាន​ភាពតាន​តឹង​ដដែល​ កិច្ច​សហប្រតិបតិ្តការ​ប្រកបដោយ​សាមគ្គីភាពទើប​ជា​អាវុធដ៏​​ខ្លាំង​ក្លា​បំផុត​សម្រាប់​យក​ជ័យ​ជម្នះ​លើ​ករណី​ជំងឺ​ឆ្លង​នេះ ៕

 

អ្នកបកប្រែ:Cui Qianqian