លោក Mi Feng អ្នកនាំពាក្យគណៈកម្មាធិការជាតិសុខាភិបាលចិនបានថ្លែងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ២២ ខែមីនា ថា តំបន់ភាគច្រើននៃប្រទេសចិនគឺជាតំបន់ដែលមានហានិភ័យកម្រិតទាបរួចទៅហើយ។លោកបានសង្កត់ធ្ងន់ថា គួរតែបង្ការឱ្យបានតឹងរ៉ឹងនូវការហូរចូលករណីឆ្លងពីបរទេស និងអនុវត្តវិធានការនានា ដោយអនុលោមតាមការកំណត់ ដូចជា ការពិនិត្យជំងឺឆ្លង ការផ្ទេរបញ្ជូន ការព្យាបាលនិងស្នាក់នៅដាច់ដោយឡែកពីគ្នាជាដើម។
លោក Mi Feng បានថែ្លងថា នាពេលបច្ចុប្បន្ននេះ តំបន់ភាគច្រើននៃប្រទេសចិនគឺជាតំបន់ដែលមានហានិភ័យកម្រិតទាបរួចទៅហើយ។គិតត្រឹមថ្ងៃទី ២១ ខែមីនា មានខេត្តចំនួន ១៩ ត្រូវបានរាយការណ៍ថា មានករណីឆ្លងជំងឺមកពីក្រៅប្រទេស ហើយចំនួនប្រទេសដែលមានជំងឺកូវីដ-១៩ ហូរចូលចិនបានកើនឡើងពី ១២ ដល់ ២២ ។នាពេលបច្ចុប្បន្ននេះ ជំងឺនេះត្រូវបានរាតត្បាតជាសកលដោយបានរីករាលដាលដល់បណ្តាប្រទេសនិងតំបន់ ចំនួនជាង ១៨០ ហើយ។ពួកយើងគួរតែបង្ការឱ្យបានតឹងរ៉ឹងនូវការហូរចូលករណីឆ្លងពីបរទេស ៕
អ្នកបកប្រែ:Wei Wei