លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី ២៣ ខែមីនា នេះថា ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទប់ស្កាត់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលចិនបានសម្រេចចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសកម្ពុជា។ក្រុមអ្នកជំនាញទាំងនេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិសុខាភិបាលចិន ហើយបានទៅដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៣ ខែមីនានេះ៕
អ្នកបកប្រែ:Wei Wei