កាលពីថ្ងៃទី២៣ខែមីនា លោក Gengshuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧទ្ទេសនាមអំពីសភាពការណ៍មានពាក់ព័ន្ធស្តីពីការធ្វើកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩រវាងចិននិងកម្ពុជានៅក្រុងប៉េកាំង ។
លោកបានថ្លែងថា ភាគីចិននឹងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់ប្រទេសកម្ពុជា ដែលនេះមិនត្រឹមតែជាការបង្ហាញពីមិត្តភាពពិសេសរវាងចិននិងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើគួរតែមាន ដោយសារតែចិននិងកម្ពុជា ជាសហគមន៍រួមវាសនានិងជាមិត្តដែកថែបផងដែរ ។ ភាគីចិន និងភាគីកម្ពុជា នឹងពួតដៃគ្នាយកឈ្នះលើជំងឺឆ្លង ដើម្បីរួមវិភាគទាន ដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ជាមួយគ្នា ៕
អ្នកបកប្រែ:Ma Xiaoqing