លោកស្រី E. Tendayi Achiume អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីទម្រង់បច្ចុប្បន្ននៃការប្រកាន់ជាតិសាសន៍និងរើសអើងបានថែ្លងកាលពីថ្ងៃទី ២៣ ខែមីនា ថា មន្រ្តីនៃប្រទេសមួយចំនួនបានប្រើពាក្យមួលបង្កាច់កេរ្តិ៍ឈ្មោះតាមរយៈការប្តូរឈ្មោះមេរោគកូវីដ-១៩ បែបនេះគឺគ្មានទំនួលខុសត្រូវឡើយ ។គោលនយោបាយដែលញុះញង់និងរើសអើង គឺគ្មានអត្ថប្រយោជន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះនោះទេ។
លោកស្រីថែ្លងបន្តថា ពាក្យសម្តីរបស់មន្រ្តីនៃប្រទេសមួយចំនួនបាននាំមកនូវលទ្ធផលអាក្រក់ជាក់ស្តែង ប្រជាជនមួយចំនួនមកពីប្រទេសចិនឬបណ្តាប្រទេសអាស៊ីបូព៌ាផ្សេងទៀតត្រូវបានគេរើសអើង ដូចជា ការមួលបង្កាច់និងវាយប្រហារដោយអំពើហិង្សាជាដើម៕
អ្នកបកប្រែ:Wei Wei