គិតដល់ស្ថានការណ៍រាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោក បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតខ្សែការពារចំនួនបី ដើម្បីទប់ទល់នឹងហានិភ័យ ពីបរទេស ។
លោក Wu Zunyou អ្នកជំនាញទីមួយផ្នែករោគរាតត្បាតនៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់ចិនបានឧទ្ទេសនាមថា គយជាខ្សែការពារទីមួយ បើពិនិត្យឃើញមានអ្នកជំងឺ ត្រូវបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យពិសេស។ ខ្សែការពារទីពីរ គឺអ្នកចូលដែនត្រូវដាច់ដោយឡែកពីគ្នាចំនួន១៤ថ្ងៃ ។ ខ្សែការពារទីបី បន្ទាប់ពីអ្នកជំងឺលេចចេញរោគសញ្ញានឹងត្រូវគេធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺភ្លាម ។
លោក Wu Zunyou បានថ្លែងថា ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 សំខាន់បំផុតគឺបំបែកប្រភពនៃការចម្លងនិងអ្នកងាយឆ្លងជំងឺដោយឡែកពីគ្នា ។ ប្រទេសជាច្រើនសុទ្ធតែសួរពីការអនុវត្តទាំងនេះរបស់ចិន ហើយប្រទេសជាច្រើនក៏បានរៀនតាមការអនុវត្តដ៏មានប្រសិទ្ធភាពទាំងនេះរបស់ចិនផងដែរ ៕
អ្នកបកប្រែ:Ma Xiaoqing