អង្គការសុខភាពពិភពលោកថ្លែងថា អាមេរិកប្រហែលនឹងក្លាយជាចំណុចកណ្តាលនៃការរាតត្បាតជំងឺកូវីដ-19 ពិភពលោក

2020-03-25 18:11:00 |ប្រភព:CRI

យោងតាម​ស្ថិតិ​នៃ​សកលវិទ្យាល័យ​ ​Johns Hopkins​​ ​សហរដ្ឋអាមេរិក​បាន​ឱ្យដឹងថា  ​​គិត​ត្រឹម​​វេលា​ម៉ោង 17 និង 40 ​នាទី​ថ្ងៃទី 24 ខែមីនា​តាម​ម៉ោង​តំបន់​ខាងកើត​អាមេរិក  ​​ក្នុងដែន​អាមេរិក​មាន​ករណី​ឆ្លង​កូវីដ​-19 ​ចំនួន 53268 ​នាក់  ​​ក្នុងនោះ​ស្លាប់ 696 នាក់ ​។ ​កំណើន​ករណី​ថ្មី​​ដែលបានរកឃើញ​ក្នុងរយៈពេល​ ១ ​ថ្ងៃ មានជាង​ ១ ម៉ឺនករណី​ពីរថ្ងៃ​ជាប់ហើយ។ ​ដោយឡែក ​កាលពី​ថ្ងៃទី 24 ​ខែមីនា ​​លោក​ស្រី  Margaret Harris ​​អ្នកនាំពាក្យ​​អង្គការ​សុខភាព​ពិភពលោក​​បាន​ថ្លែងថា  ​​ឥឡូវនេះ​ករណី​ឆ្លង​ជំងឺ​កូវីដ​-19 ​នៅ​អាមេរិក​​បាន​កើនឡើង​យ៉ាងឆាប់រហ័ស​ ​អាមេរិក​ប្រហែល​នឹង​ក្លាយជា​ចំណុចកណ្តាល​​នៃ​ការរាតត្បាត​ជំងឺ​កូវីដ-19 ​​ពិភពលោក​៕​​​​

 

អ្នកបកប្រែ:Deng Qian