ប្រទេសG20 បានប្រកាសកាលពីថ្ងៃទី ២៦ ខែមីនាថា ប្រទេសG20 កំពុងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងជំងឺកូវីដ-19និងផលប៉ះពាល់ពីជំងឺឆ្លងនេះ ក្នុងនោះរួមទាំងនឹងបញ្ចូលថវិកាជាង ៥ ទ្រីលានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចពិភពលោក។
សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំប្រទេសG20 ដែលបានចេញផ្សាយបន្ទាប់ពីសន្និសីទកំពូលបានថ្លែងថា ប្រទេសG20 កំពុងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីគាំទ្រដល់សេដ្ឋកិច្ច ការពារពលករនិងសហគ្រាស ពិសេសគឺសហគ្រាសធុនតូចនិងមធ្យម ។ ប្រទេសG20 នឹងបញ្ចូលថវិកាជាង ៥ ទ្រីលានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលជាចំណែកមួយក្នុងគោលនយោបាយហិរញ្ញវត្ថុ វិធានការសេដ្ឋកិច្ចនិងផែនការធានារ៉ាប់រងពាក់ព័ន្ធ ដើម្បីទប់ទល់នឹងផលប៉ះពាល់ចំពោះសង្គម សេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីជំងឺឆ្លងជាសកល ។
សេចក្តីថ្លែងការណ៍បានថ្លែងថា ប្រទេសG20នឹងរួមសហការក៍ដូចជាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជាមួយអង្គការសុខភាពពិភពលោក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោកនិងអង្គការអន្តរជាតិផ្សេងទៀត ដើម្បីពុះពារវិបត្តិនៃជំងឺឆ្លងនេះ ៕
អ្នកបកប្រែ:Sun Lingling