ពេលកន្លងទៅនេះ ស្របនឹងពេលលុបចោលការរិតត្បិតចំពោះច្រកចេញពីខេត្តហ៊ូប៉ី តាមការធ្វើស្ថិតិនៃអាជ្ញាធរសមត្ថកិច្ចខេត្តហ៊ូប៉ីឱ្យដឹងថា គិតមកទល់ថ្ងៃទី២៨ខែមីនា នៅទូទាំងខេត្ត មានមនុស្សសរុប៤លាន៦សែននាក់បានត្រឡប់ទៅកន្លែងធ្វើការវិញ ក្នុងនោះ មាន១លាន៨សែននាក់ធ្វើការក្នុងខេត្តហ៊ូប៉ី និង២លាន៨សែននាក់បានចេញទៅធ្វើការនៅខេត្តក្រៅ ។
អ្នកទៅធ្វើការនៅក្រៅខេត្តហ៊ូប៉ីភាគច្រើនបានទៅកាន់តំបន់ឆ្នេរសមុទ្រដូចជាខេត្តក្វាងទុង ចឺជាំង ជាំងស៊ូនិងហុកគៀនជាដើមនិងតំបន់ភាគឥសាន ក្នុងនោះ មានលើសពី៤០ភាគរយបានទៅធ្វើការនៅខេត្តក្វាងទុង ៕
អ្នកបកប្រែ:Guo Xiangqing