លោក ស៊ីជីនភីង ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅខេត្តZhejiang ជាសញ្ញាបង្ហាញពីការរួមគ្នាគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គងជាសកល

2020-03-30 18:38:59 |ប្រភព:CRI

ថ្ងៃទី ២៩ ខែ មីនា លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បានអញ្ជើញ​​ចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​ខេត្ត​Zhejiang ។ នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​លោក​ស៊ី ជីនភីង ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​តាម​ខេត្ត​តាំង​ពី​​ការ​ចាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ជំងឺឆ្លង​មក ។

គោលដៅ​ទី​មួយ​នៃ​ដំណើរ​ត្រួតពិនិត្យ​ការងារ​របស់​លោក គឺតំបន់​​កំពង់ផែChuanshan នៃ​កំពង់ផែZhoushan ក្រុង​Ningbo ។ នៅ​ទី​នោះ លោក​​បាន​ស្វែង​យល់​ពី​សភាពការណ៍​ស្តារ​ផលិតកម្ម​ឡើង​វិញ​ ។

សូមបញ្ជាក់​ថា ពិត​មែន​តែ​បាន​​រង​ផល​ប៉ះពាល់​ពី​ករណីជំងឺ​ឆ្លង ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ពីរ​ខែ​ដើម​ឆ្នាំ​នេះ កំពង់​ផែZhoushan បាន​សម្រេចការ​លើក​ដាក់​​ទំនិញ ១៦៣លាន​តោន ​ដែល​ជា​ចំនួន​​លើស​ពី​៩៨ភាគរយនៃ​ចំនួន​ឆ្នាំមុន បាន​សម្រេច​ការលើក​​ដាក់​កុង​តឺន័រ៤០៦ម៉ឺន​ តួលេខ​នេះជា​ចំនួន​​៩០ភាគរយនៃ​ចំនួន​​ឆ្នាំ​មុន ។

លោក ស៊ី ជីនភីង បាន​ចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​កំពង់​ផែ​ធំជាង​គេ​នៅ​លើ​ពិភពលោកលើក​នេះ ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​​រួម​គ្នា​គាំពារ​ស្ថិរភាព​នៃខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​​ខ្សែ​សង្វាក់​ផ្គត់​ផ្គងជា​​សកល ។

គោលដៅ​ទី​ពីរ​នៃដំណើរ​ត្រួតពិនិត្យ​ការងារ​របស់​លោក ស៊ីជីនភីង​លើក​នេះ ​គឺ​សួន​ឧស្សាហកម្ម​​ផលិតពុម្ព​គ្រឿងបង្គុំនិង​គ្រឿង​បន្លាស់​រថយន្តDaqi នៅ​ខណ្ឌBeilun ក្រុង Ningbo ។ បច្ចុប្បន្ន​ ក្នុង​សួន​ឧស្សាហកម្ម​​នេះ​មាន​សហគ្រាស​ចំនួន​ជាង​៧០ ត្រូវ​​បាន​វាយ​តម្លៃ​ថា​ជា​ "​មូលដ្ឋាន​គំរូនៃ​ឧស្សាហកម្ម​ សិតពុម្ព​របស់​​ប្រទេស​ចិន "​ ។

លោក ស៊ី ជីនភីង​បាន​ថ្លែង​ថា “ក្នុង​គ្រាកាន់​តែ​លំបាក​ កាន់​តែត្រូវ​ប្រើ​ចក្ខុវិស័យ​គ្រប់​ជ្រុង​ជ្រោយ សត្យានុម័ត​និង​យូរអង្វែង​ទៅ​មើល​ពី​ការ​អភិវឌ្ឍរបស់​ប្រទេស​ចិន​ និង​​កាន់​តែ​ត្រូវ​ពង្រឹង​​ជំនឿ​ចិត្ត​​យ៉ាង​មុត​មាំថែម​ទៀត​” ៕

 

អ្នកបកប្រែ:Guo Xiangqing