អ្នកជំនាញសុខាភិបាលចំនួនជាង៥០រូបនិងប្រជាពលរដ្ឋស្ម័គ្រចិត្តបានបរិច្ចាគឈាម១៥០០០មីលីលីត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2020-03-31 17:26:49 |ប្រភព:yunnangateway

ក្រោយពីបានដឹងថាមជ្ឈមណ្ឌលឈាមគុនមីញខេត្តយូណានមានបញ្ហាក្នុងការផ្គត់ផ្គង់ឈាម  ទីក្រុងគុនមីញមានប្រជាជនក្លាហានជាច្រើនចូលរួមក្នុងការបរិច្ចាគឈាមដោយមិនគិតថ្លៃដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។  ម៉ោង៩និង៣០នាទីនាព្រឹកថ្ងៃទី៣០ខែមីនា    ឡានបរិច្ចាគឈាមនៃមជ្ឈមណ្ឌលឈាមគុនមីញខេត្តយូណានបានបើកចូលក្នុងមន្ទីរពេទ្យសងហ្សឺនាវគុនមីញ  ដែលបានទាក់ទាញអ្នកជំនាញសុខាភិបាលមុខតំណែងខុសៗគ្នាចំនួន៤៣រូបមកតម្រង់ជួរត្រួតពិនិត្យនិងត្រៀមបរិច្ចាគឈាមនៅមុខឡាន។

ក្តីស្រឡាញ់របស់អ្នកជំនាញសុខាភិបាលបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញចំនួន១០រូបចូលរួមក្នុងការបរិច្ចាគឈាម។  ត្រឹមតែមួយព្រឹកដ៏ខ្លីប៉ុណ្ណោះ  ចំនួនមនុស្សបរិច្ចាគឈាមមានចំនួនជាង៥០នាក់  ដែលបានបរិច្ចាគឈាមសរុបចំនួន១៥០០០មីលីលីត្រ។

សូមបញ្ជាក់ថា  មន្ទីរពេទ្យទាមទារឱ្យមនុស្សបរិច្ចាគឈាមពាក់ម៉ាស់ឱ្យបានល្អ  ហើយលាងដៃនិងសម្លាប់មេរោគដៃ  ចំងាយរវាងមនុស្សត្រូវតែរក្សាលើស១ម៉ែត្រ  ក្នុងការប្រមូលឈាមយ៉ាងច្រើនអាចប្រមូលមនុស្ស២នាក់នៅពេលតែមួយ  រៀបចំអ្នកឯកទេសរក្សាសណ្តាប់ធ្នាប់  ចំពោះមនុស្សមិនស្រួលខ្លួនផ្អាកការបរិច្ចាគឈាម  ដើម្បីធានាការរៀបចំសកម្មភាពបរិច្ចាគឈាមប្រកបដោយជោគជ័យនិងរលូន។

នៅឆ្នាំ ២០១៨ ទីក្រុងគុនមីញបានទទួលឈ្មោះ “ទីក្រុងវឌ្ឍនភាពបរិច្ចាគឈាមទូទាំងប្រទេសចិន”ជាលើកដំបូង  ក្នុងរយៈពេល៣ឆ្នាំកន្លងមក  អត្រាបរិច្ចាគឈាមនៅទីក្រុងគុនមីញបានរក្សានៅលំដាប់ថ្នាក់ទី៣នាំមុខក្នុងប្រទេសចិន  ហើយបានផ្តល់ឈាមដល់ខេត្តជាច្រើន។  ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩  បុគ្គលិកប្រយុទ្ធនៅជួរមុខដូចជាអ្នកជំនាញសុខាភិបាល  បុគ្គលិករដ្ឋ  ប៉ូលីសពិសេសនិងប៉ូលីសចរាចរណ៍ជាដើមបានរៀបចំសកម្មភាពបរិច្ចាគឈាមជាច្រើនដង  ដែលបានជួយមជ្ឈមណ្ឌលឈាមទីក្រុងគុនមីញផុតពីការលំបាក៕


អ្នកបកប្រែ៖ លីហ្សា