កិច្ចប្រជុំពិសេសតាមវីដេអូស្តីពីការទប់ទល់នឹងជំងឺCovid-19 នៃរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសG20 បានបើកធ្វើ

2020-03-31 17:45:25 |ប្រភព:yunnangateway

នៅយប់​ថ្ងៃទី ៣០ ខែ​មីនា​ កិច្ចប្រជុំ​ពិសេស​តាម​វីដេអូ​ស្តីពី​ការ​ទប់​ទល់​នឹង​ជំងឺ​​Covid-19 ថ្នាក់​​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​នៃ​ប្រទេស​G20 បាន​បើក​ធ្វើ ។ លោក​Zhong Shan រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​អញ្ជើញ​ចូលរួ​ម​កិច្ចប្រជុំ​លើក​នេះ ។

លោក Zhong Shan ​បាន​លើក​ឡើង​ថា លោក​ ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​លើក​ឡើង​នូវ​គំនិត​ផ្តួច​ផ្តើម​​ ៤​ ចំណុចក្នុង​សន្និសីទ​កំពូលពិសេស​នៃ​ប្រទេស​G20​ ដោយ​បាន​អំពាវនាវ​​ឱ្យ​បង្កើន​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ប្រមូល​ផ្តុំ​កម្លាំង​ខ្លាំង​ក្លា​ដើម្បី​យក​ជ័យ​ជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​រីករាល​ដាល​នៃ​​ជំងឺ​Covid-19 ។​ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​នៃ​ប្រទេស​​G20 គួរតែ​អនុវត្តឱ្យ​បាន​ល្អតា​ម​​​សេចក្តី​ថ្លែងការណ៍​រួម​នៃ​សន្និសីទ​កំពូល​ ភាគីចិន​សូម​លើកសំណើ​​ ៣ ចំណុច​ ពោល​គឺ​ ទី​ ១ ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​សម្ភារៈ​បង្ការ​ជំងឺ​ឆ្លង​ រួម​គ្នា​ធានាការពារ​សុវត្ថិភាព​​អាយុជីវិត​និង​សុវត្ថិភាព​របស់​ប្រជាជន​និង​បុគ្គលិក​ពេទ្យ​នៃ​បណ្តា​ប្រទេស ​ទី​ ២ គឺ​គាំពារ​ស្ថិរភាព​នៃ​ខ្សែសង្វាក់​​ផ្គត់​ផ្គង់និង​ខ្សែ​សង្វាក់​​ឧស្សាហកម្ម​ជា​សកល ចាត់​វិធានការ​យ៉ាង​សកម្ម​ដូចជា​កាត់​បន្ថយ​ពន្ធ​គយ​ លុប​ចោលរបាំង​សេដ្ឋកិច្ច​ ក៏​ដូចជា​ធ្វើ​កិច្ច​សម្រួល​​ពាណិជ្ជកម្ម​ជាដើម ទី ៣ គឺ​គាំពារ​បរិយាកាស​សហប្រតិបត្តិការ​ដែលប្រកប​ដោយ​ភាព​បើក​ចំហ​លើ​ពិភពលោក រក្សា​​ការ​បើក​ចំហ​នៃ​ទីផ្សារ​ គាំពារ​ប្រព័ន្ធ​​ពាណិជ្ជកម្ម​ពហុភាគី​ ព្រមនិង​ប្រឆាំង​នឹង​ការគាំពារ​និយម  ៕

 

អ្នកបកប្រែ:Zhai Qianqian