ថ្ងៃទី៣០ខែមីនា មន្រ្តីនៃរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានថ្លែងថា ជនបរទេសដែលមានការចាំបាច់ចូលប្រទេសចិន ដើម្បីបំពេញការងារដ៏ចាំបាច់ដូចជាកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិទ្យាសាស្រ្តនិងបច្ចេកទេសនិងការបង្ការនិងទប់ទល់នឹងជំងឺឆ្លង ឬក៏ចូលរួមសកម្មភាពមនុស្សធម៌និយមជាបន្ទាន់ អាចសុំធ្វើទិដ្ឋាការថ្មីនៅតាមស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅបរទេស ។
ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅថ្ងៃដដែល លោកLiuHaitaoប្រធាននាយកដ្ឋានត្រួតពិនិត្យនិងគ្រប់គ្រងព្រំដែននៃរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានឧទ្ទេសនាមថា ដើម្បីបង្ការនឹងហានិភ័យនាំចូលករណីជំងឺឆ្លងពីបរទេសដោយមានប្រសិទ្ធភាព ក្រសួងការបរទេសចិននិងរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានចេញសេចក្តីប្រកាសរួម ដោយចាត់វិធានការរិតត្បិតក្នុងមួយកម្រិតចំពោះជនបរទេសដែលចង់ចូលដែនចិន នេះជាវិធានការដែលអនុវត្តតាមប្រទេសជាច្រើនទៀត ហើយក៏ជាវិធានការរិតត្បិតជាបណ្តោះអាសន្នដែលប្រទេសចិនបានដាក់ចេញក្នុងករណីចាំបាច់ផងដែរ ៕
អ្នកបកប្រែ:Zheng Lei