នាថ្ងៃទី៣១ ខែមីនា បញ្ជាការដ្ឋានក្រុមដឹកនាំការងារប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ខេត្តយូណានបានផ្សព្វផ្សាយសេចក្តីប្រកាសលេខ១៥ ថា នឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹងសម្រាប់អ្នកចេញចូលមិនចាំបាច់នៅតំបន់ព្រំដែន ហើយផ្អាកការដឹកជញ្ជូនអ្នកដំណើរតាមច្រកព្រំដែននិងច្រកចេញចូលនានា ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសបានដឹងថា ច្រកព្រំដែនដីគោកនៃខេត្តយូណានប្រទេសចិននឹងហាមឃាត់អ្នកមកពីប្រទេសទីបីឆ្លងកាត់ មិនអនុញ្ញាតិឱ្យប្រជាពលរដ្ឋចិន(រួមទាំងប្រជាពលរដ្ឋរស់នៅព្រំដែន)ចេញពីប្រទេសចិនតាមច្រកព្រំដែនដីគោក ច្រកព្រំដែនទឹកនិងច្រកប្រជាពលរដ្ឋរស់នៅព្រំដែន បង្កាប់ឱ្យប្រជាពលរដ្ឋរស់នៅប្រទេសជិតខាង(រួមទាំងប្រជាពលរដ្ឋរស់នៅព្រំដែន)ចូលមកប្រទេសចិនតាមច្រកព្រំដែនដីគោក ច្រកព្រំដែនទឹកនិងច្រកប្រជាពលរដ្ឋរស់នៅព្រំដែន។ ចំពោះបុគ្គលចូលពីប្រទេសជិតខាងមកកាន់ប្រទេសចិនទាំងអស់សុទ្ធតែត្រូវការដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយធ្វើតេស្តអាស៊ីត Nucleic ដែលត្រូវចំណាយថ្លៃសេវាដោយខ្លួនឯង។
បុគ្គលចូលប្រទេសចិនដែលបានធ្វើតេស្តអាស៊ីត Nucleic បង្ហាញលទ្ធផលអវិជ្ជមន២ដងនិងការធ្វើតេស្តអង់ទីករសេរ៉ូមលទ្ធផលអវិជ្ជមានម្តងដោយចំណាយថ្លៃសេវាដោយខ្លួនឯង បន្ទាប់ពីការដាក់ដាច់ដោយឡែករយៈពេល ៧ ថ្ងៃរួមបញ្ចូលការដាក់ដោយឡែកនៅក្នុងផ្ទះរយៈពេល ៧ ថ្ងៃទៀត។ ប្រជាពលរដ្ឋចិនទាំងអស់ដែលចូលមកប្រទេសចិនត្រូវរាយការណ៍អំពីស្ថានភាពសុខភាពខ្លួន។
ជាងនេះទៅទៀត សម្រាប់ការដឹកជញ្ជូនតាមឆ្លងព្រំដែនខេត្តយូណាននឹងចាត់វិធានការដូចជា ការដឹកជញ្ជូនមនុស្សនិងទំនិញដោយឡែកពីគ្នា ការដឹកជញ្ជូនតាមដំណាក់កាលនិងការគ្រប់គ្រងដោយបិទជិត។ រថយន្ដដឹកទំនិញបរទេសត្រូវរើទំនិញចេញនៅទីតាំងច្រកព្រំដែន ហើយអ្នកបើកឡានដឹកទំនិញបរទេសត្រូវការចាកចេញពីប្រទេសចិននៅថ្ងៃដដែល។ អ្នកបើកបរនៅតំបន់ច្រកព្រំដែនទទួលខុសត្រូវផ្ទេររថយន្តដឹកទំនិញឆ្លងព្រំដែននៃប្រទេសចិន ចំពោះអ្នកបើកបរផ្ទេរទំនិញត្រូវគ្រប់គ្រងដោយចុះបញ្ជីឈ្មោះ និងធ្វើតេស្តអាស៊ីត Nucleic តាមពេលកំណត់។
សូមបញ្ជាក់ថា ច្រកព្រំដែនដីគោកចំនួន១៩និងច្រកចេញចូលចំនួន១៤រវាងខេត្តយូណាននិងប្រទេសមីយ៉ាន់ម៉ា ឡាវ វៀតណាមបានផ្អាកការដឹកជញ្ជូនអ្នកដំណើរ ដែលរក្សាការដឹកជញ្ជូនទំនិញឆ្លងកាត់ ច្រកដទៃត្រូវផ្អាកជាបណ្តោះអាសន្ន ហើយបិទការដឹកជញ្ជូនអ្នកដំណើរនិងទំនិញនៃកំពង់ផែកួនឡី។
អត្ថន័យលម្អិតសូមចុចlink(ភាសាអង់គ្លេស)៕
http://english.yunnan.cn/html/2020/consulgeneral_0401/19448.html
អ្នកបកប្រែ៖ លីហ្សា