នាល្ងាចថ្ងៃទី៣០ខែមីនា ក្នុងដំណើរចុះត្រួតពិនិត្យការងារនៅខេត្តជឺជាំង លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញទៅដល់មជ្ឈមណ្ឌលសម្របសម្រួលជម្លោះនិងទំនាស់ក្នុងសង្គមនៃស្រុកអានជី ដើម្បីស្វែងយល់អំពីការងារសម្របសម្រួលជម្លោះនិងទំនាស់តាមមូលដ្ឋាន។ លោកបានគូសបញ្ជាក់ថា កម្មវត្ថុនៃការដោះស្រាយបញ្ហារបស់យើងគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន។ ប្រជាជនមានជីវភាពសុខស្រួលទើបប្រទេសជាតិយើងមានភាពល្អប្រសើរ។
នាថ្ងៃដដែលនោះ លោកស៊ីជីនភីងបានអញ្ជើញចុះត្រួតពិនិត្យកាងារនៅភូមិយូនៃស្រុកអានជី។ កាលពី១៥ឆ្នាំមុន នៅភូមិយូនេះលោកស៊ីជីនភីងបានលើកឡើងនូវទស្សនៈអភិវឌ្ឍស្តីពី”ទឹកបៃតងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់”។ ក្នុងពេលចុះត្រួតពិនិត្យការងារនាថ្ងៃទី៣០ខែមីនា លោកស៊ីជីនភីងបានគូសបញ្ជាក់ម្តងទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចបង់តម្លៃខាងអេកូបរិស្ថាននោះឡើយ៕
លោកស៊ីជីនភីងបានគូសបញ្ជាក់ក្នុងពេលចុះត្រួតពិនិត្យការងារនៅខេត្តជឺជាំងថា ប្រជាជនមានជីវភាពសុខស្រួលទើបប្រទេសជាតិមានភាពល្អប្រសើរ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ក្នុងពេលចុះត្រួតពិនិត្យការងារនៅខេត្តជឺជាំងថា ប្រជាជនមានជីវភាពសុខស្រួលទើបប្រទេសជាតិមានភាពល្អប្រសើរ។
អ្នកបកប្រែ:Guo Xiangqing