នាថ្ងៃទី០១ ខែមេសា សមាជិកអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីនៃខេត្តយូណានបានដល់ស្ថានីយរថភ្លើងល្បឿនលឿនគុនមីញខាងត្បូងហើយត្រៀមជិះឡានក្រុង។ នៅថ្ងៃដដែល ក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីចុងក្រោយបានជិះរថភ្លើងល្បឿនលឿនត្រឡប់មកទីក្រុងគុនមីញខេត្តយូណានវិញ។
ក្រុមនេះមានសមាជិកសរុបចំនួន២៣នាក់ ដែលមកពីមជ្ឈមណ្ឌលបង្ការជំងឺខេត្តយូណាន។ សូមបញ្ជាក់ថា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីមួយនេះបានតស៊ូនៅជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅខេត្តហ៊ូប៉ីរយៈពេលជាង៥០ថ្ងៃ ដល់បច្ចុប្បន្ននេះ សមាជិកអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីនៃខេត្តយូណានទាំងអស់សរុបចំនួន១១៥៨រូបបានត្រឡប់មកខេត្តយូណានវិញដោយសុវត្ថិភាព៕
ប្រភពរូបថត៖ Chen Xinbo
អ្នកបកប្រែ៖ លីហ្សា