ចិនបង្ហូតទង់​ជាតិ​ត្រឹមពាក់កណ្តាលដង ដើម្បីសម្តែង​មរណទុក្ខ​ចំពោះ​​វីរជនដែលបាន​ពលី​ជីវិត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយជំងឺកូវីដ​១៩​ និង​បងប្អូនជនរួមជាតិ​ដែល​បាន​ស្លាប់បាត់បង់​ជីវិត​ដោយសារជំងឺនេះ

2020-04-04 11:48:25 |ប្រភព: Xinhua


ព្រឹកព្រលឹម​ថ្ងៃទី ៤ មេសា ​ទីលាន Tian`anmen​ រដ្ឋធានី​ប៉េកាំង​​ប្រទេស​ចិន​ បាន​បង្ហូតទង់ជាតិ​ត្រឹម​​ពាក់​កណ្តាល​ដង ដើម្បីសម្តែង​មរណទុក្ខយ៉ាង​ជ្រាលជ្រៅចំពោះ​វីរជនដែលបាន​ពលី​ជីវិត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយជំងឺកូវីដ​១៩​ និង​បងប្អូនជនរួមជាតិ​ដែល​បាន​ស្លាប់បាត់បង់​ជីវិត​ដោយសារជំងឺនេះ​​ ។

សូមបញ្ជាក់ថា ​​តាម​សារាចរ​នៃ​ក្រុមប្រឹក្សាកិច្ចការរដ្ឋ​ចិន ​នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ នេះ ​​ប្រទេស​​ចិន​​នឹង​ប្រារព្ធ​ពិធី​កាន់ទុក្ខ​ថ្នាក់ជាតិ​​។ ក្នុងអំឡុងពេលនេះ ​នៅទូទាំង​ប្រទេស​ចិន​​និង​ស្ថានទូត​និង​ស្ថានកុងស៊ុល​ចិន​ប្រចាំ​នៅ​បរទេស​ត្រូវបង្ហូរទង់ជាតិត្រឹមពាក់​កណ្តាលដង​ដើម្បីសម្តែងការកាន់ទុក្ខ ព្រម​និង​ផ្អាក​សកម្មភាពកម្សាន្តសប្បាយគ្រប់​បែប​យ៉ាង​​នៅ​ទូទាំងប្រទេស​។ នៅវេលា​ម៉ោង​១០ថ្ងៃទី​៤ខែ​មេសា ​ប្រជាជនទូទាំង​ប្រទេសចិន​ ឈរ​ស្មឹងស្មាធរយៈពេល​៣​នាទី រថយន្ត​ រថភ្លើង​និង​នាវាបន្លឺស៊ីផ្លេ ស្ថាប័នការពារ​ដែន​អាកាស​បន្លឺសញ្ញាព្រមាន​អាសន្ន​៕


(ប្រភពរូបភាពៈ Xinhua/Ju Huanzong)