លោក Zhu Youyong ជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកសិកម្មយូណាន និងជាបណ្ឌិត្យសភាចារ្យវិស្វកម្មចិន ក៏ជាអ្នកជំនាញខាងរោគសាស្ត្ររុក្ខជាតិ(Plant Pathology) ដ៏ល្បីឈ្មោះនៅប្រទេសចិនផងដែរ។
ប៉ុន្មានឆ្នាំកន្លងមក លោកបានជួយភូមិហោជឺបា ស្រុកស្វយ័តជនជាតិឡាហ៊ូ ឡានឆាំង ដែលជាភូមិជនជាតិភាគតិចដ៏ក្រីក្រធ្ងន់ធ្ងរនិងស្ថិតនៅភាគខាងត្បូងខេត្តយូណាន ដើម្បីណែនាំកសិករតាមតំបន់ដាំដុះដំឡូងបារាំង។
ដោយសារត្រូវប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ ដំឡូងបារាំងរដូវរងានៃភូមិហោជឺបានៅឆ្នាំនេះគ្មានឈ្នួញមកទិញ។ ដើម្បីជួយកសិករក្នុងតំបន់ឆាប់លក់ដំឡូងបារាំងអស់ លោក Zhu Youyong បានធ្វើការផ្សាយផ្ទាល់លក់ដំឡូងបារាំងតាមអនឡាញ។
ក្នុងការផ្សាយផ្ទាល់ លោក Zhu Yuoyong បានណែនាំវីធីសាស្ត្រជ្រើសរើសនិងចំអិនដំឡូងបារាំង មានមនុស្សចំនួនជាង១១០ម៉ឺននាក់បានមើលការផ្សាយផ្ទាល់នេះ។ បច្ចុប្បន្ននេះ ភូមិ ហោជឺបាបានដាំដំឡូងបារាំងរដូវរងាជាង១៥៧ហិចតា គ្រួសារកសិករនីមួយៗក្នុងមួយឆ្នាំអាចបន្ថែមប្រាក់ចំណូល៧០៩ដល់១១៣៤ដុល្លាអាមេរិកជាមធ្យមក្នុងមួយឆ្នាំ៕
អ្នកបកប្រែ៖ លីហ្សា