ចាប់ពីម៉ោង០០ នាថ្ងៃទី០៨ ខែមេសា ទីក្រុងវូហានត្រូវលុបចោលវិធានការបង្ការច្រកចេញទីក្រុងវូហាននិងចេញខេត្តហ៊ូប៉ី ធ្វើឱ្យគមនាគមន៍ទៅកាន់ខាងក្រៅនៃទីក្រុងវូហានបើកជាប្រក្រតីឡើងវិញ។ ក្រោយពីត្រូវបានបិទរយៈពេល៧៦ថ្ងៃដោយសារជំងឺកូវីដ១៩ ទីក្រុងវូហានបានចាប់ផ្តើមឱ្យចេញចូលរវាងទីក្រុងវូហាននិងខាងក្រៅបើកឡើងវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ខាងត្បូងប្រទេសចិនគ្រោងឱ្យខ្សែអាកាសចរណ៍ទៅវិញទៅមករវាងទីក្រុងគុនមីញនិងទីក្រុងវូហានឡើងវិញចាប់ពីថ្ងៃទី០៨ ខែមេសា ក្រោយពីខ្សែអាកាសចរណ៍បើកឡើងវិញ ជារៀងរាល់ថ្ងៃយ៉ាងតិចមានជើងហោះហើរចំនួន៣ដល់៤ទៅវិញទៅមករវាងទីក្រុងគុនមីញនិងទីក្រុងវូហាន។
សូមបញ្ជាក់ថា ទីក្រុងវូហានជាទីក្រុងដែលមានស្ថានភាពជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រទេសចិន ដែលត្រូវបានបិទតាំងពីថ្ងៃទី២៣ ខែមករាដល់ថ្ងៃទី៧ ខែមេសា។ ក្នុងអំឡុងពេលបិទក្រុងវូហាន គមនាគមន៍គ្រប់បែបយ៉ាងពីទីក្រុងគុនមីញទៅកាន់ទីក្រុងវូហានត្រូវបានផ្អាកទាំងអស់៕
អ្នកបកប្រែ៖ លីហ្សា