អង្គការសុខភាពពិភពលោក៖ នៅទូទាំងពិភពលោកមានកង្វះខាតគិលានុបដ្ឋាកទៅដល់ 59 សែននាក់

2020-04-08 17:21:11 |ប្រភព:CRI

កាលពីថ្ងៃទី ៧ ខែមេសា ​ដែល​ជា​ទិវា​សុខភាព​ពិភពលោក​  ​​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​ផ្សាយ​ ​​«របាយការណ៍​ស្តីពី​សភាពការណ៍​ការថែទាំ​សុខភាព​សកលលោក​ ២០២០​» ​​ដើម្បី​បង្ហាញ​ការគោរព​ខ្ពស់​ចំពោះ​បុគ្គលិក​វេជ្ជសាស្ត្រ​។ ​បើ​តាម​របាយការណ៍​នេះ​បាន​ឱ្យ​ដឹងថា ​​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ពិភពលោក​នៅតែ​​មាន​​កង្វះ​ខាត​គិលានុបដ្ឋាក​​ចំនួន​ប្រហែល ​59 ​សែន​នាក់ ​។ ​ហើយ​ធនធាន​មនុស្ស​ផ្នែក​វេជ្ជសាស្ត្រ​​រាយបាយ​​មិន​ស្មើ​គ្នា​​​នោះទេ​​ គិលានុបដ្ឋាយិកា​ចំនួន​ 80% ​​បម្រើ​បាន​តែ​មនុស្ស​ចំនួន ៥០ %​លើ​ពិភពលោក​។ ​ដូច​នេះ​ អង្គការ​សុខភាព​ពិភពលោកបាន​អំពាវនាវ​​ជា​បន្ទាន់​​ឱ្យ​គ្រប់ប្រទេស​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ខាង​​វេជ្ជសាស្ត្រ​​​កាន់តែ​ច្រើន​ថែម​ទៀត៕​​​​

 

អ្នកបកប្រែ:Deng Qian