អ្នកក្រុង Wuhan សប្បាយរីករាយខ្លាំងចំពោះការបើកទីក្រុងឡើងវិញ និងរំពឹងថាស្រុកកំណើតរបស់ខ្លួននឹងកាន់តែស្រស់ស្អាតកាន់តែល្អ

2020-04-08 17:29:31 |ប្រភព:CRI

នៅវេលាម៉ោង 0 ​ថ្ងៃទី ៨ ខែមេសា​ឆ្នាំ២០២០ ​ទីក្រុង វូហាន ខេត្ត ហ៊ូប៉ី​ ប្រទេសចិន​បាន​លុបចោល​វិធានការ​បិទច្រក​ចេញចូល​ក្រុង​ទាំងស្រុង​។ ពីរដូវរងា​ដល់​រដូវផ្ការីក​ ​ទីក្រុង​មួយនេះ​កំពុង​ភ្ញាក់ឡើង​វិញ​ជាបណ្តើៗ​។ តាម​ដងវិថី​របស់​ក្រុង​វូហាន ​អ្នកក្រុង​បាន​រៀបរាប់​ពី​ចំណាប់អារម្ម​របស់​ខ្លួន​ចំពោះ​ការលុបចោល​វិធានការ​ “បិទ​ទីក្រុង”។

លោក Xia​រំភើប​យ៉ាង​ខ្លាំង​ពេលនិយាយ​ដល់​រឿង​នេះ​។ លោកបាន​ប្រាប់​ថា ៖ “យើង​ជឿជាក់​យ៉ាង​ម៉ុតមាំ​ថា​នឹង​យកឈ្នះ​លើ​​ជំងឺ​ឆ្លង​ ឥឡូវនេះ​បាន​សម្រេច​ពិតមែន​។ ​វូហាន​នឹង​កាន់តែ​ល្អ​ទៅៗ។​”

ទីក្រុង​ដែល​ធ្លាប់​បិទ​ជាបណ្តោះអាសន្ន​ ​ឥឡូវ​បាន​ដំណើរការ​ឡើងវិញ​ ​ការចូលធ្វើការ​ឡើងវិញ​ និង​ជំរុញ​​ឱ្យ​ខ្សែ​សង្វាក់​ផលិតកម្ម​​ដំណើរការ​ឡើងវិញ​​ជា​បណ្តើៗ។ ​ពេលនិយាយ​ដល់​​ផែនការ​អនាគត ​លោក​WU ​​អ្នក​គ្រប់គ្រង​ក្នុង​រោងចក្រ​មួយ​បាន​ប្រាប់​ថា  ​“បញ្ហា​ដែល​ខ្ញុំ​ចង់​ធ្វើជាបន្ទាន់​បំផុត​គឺ​សុំ​លិខិត​អនុញ្ញាត​ឱ្យ​រោងចក្រ​ដំណើរការ​ឡើងវិញ​។” ចំណែក​​លោក Ma ​បាន​ថ្លែងថា ​នឹង​​ខំ​ធ្វើ​ការ​ងារ​ឱ្យបាន​ល្អ​។

ដំណាក់កាល​ពិសេស​នៃ​ការបិទទីក្រុង​កន្លង​ទៅនេះ ​ក៏បាន​បន្ថែម​នូវ​មនោសញ្ចេតនា​របស់​អ្នក​ក្រុង​ចំពោះ​ស្រុក​កំណើត​របស់​ខ្លួន​ផងដែរ។​ ​លោកស្រី​Chen ​បាន​និយាយថា ៖ “កន្លែង​ខុសគ្នា​នៃ​វូហាន​​នាពេលនេះ​គឺ​​ ​ទីក្រុង​មានសោភណភាព​ស្រស់ស្អាត​ឡើងវិញ​បន្ទាប់ពីបាន​រង​ការ​លុកលុយ​​ពី​ជំងឺ​ឆ្លង​   ​ឥឡូវ​ក្រុង​យើង​បាន​ជាសះស្បើយហើយ​​ នឹង​កាន់តែ​ស្អាត​ជាងមុន​។ ” ​​

លោកស្រី Liu ​បានបង្ហាញ​នូវ​ការ​អញ្ជើញ​ដ៏ស្មោះ​អស់​ពីចិត្ត​ដល់​បណ្តា​បងប្អូន​ជន​រួមជាតិ​និង​ភ្ញៀវ​អន្តរជាតិថា ​“បន្ទាប់ពី​ជំងឺ​ឆ្លង​បាន​បញ្ចប់​  ​ស្វាគមន៍​លោកអ្នក​មក​លេង​ទីក្រុង​វូហាន​​! ​ដើម្បី​​ទទួល​អារម្មណ៍​​ពី​​ភាពរាក់ទាក់​​របស់​ពួកយើង​!​”

 

អ្នកបកប្រែ:Deng Qian