គណៈកម្មាធិការជាតិសុខាភិបាលខេត្តយូណានប្រកាសនៅថ្ងៃទី០៨ថា នាថ្ងៃទី០៦ ខែមេសា ករណីអ្នកជំងឺកូវីដ១៩ចូលមកពីបរទេសលើកដំបូងនៃខេត្តយូណានបានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ។ នាថ្ងៃទី១២ខែមីនាអ្នកជំងឺរូបនេះជិះយន្តហោះពីប្រទេសបារាំងមកឆ្លងកាត់ទីក្រុងកួនចូវប្រទេសចិនដល់ទីក្រុងគុនមីញខេត្តយូណានប្រទេសចិន ដោយសារនាយកដ្ឋានគយកួនចូវរកឃើញថាអ្នកជំងឺនេះធ្វើតេស្តNucleic Acid ជាវិជ្ជមានហើយបានប្រាប់នាយកដ្ឋានគុនមីញ ករណីអ្នកជំងឺនេះត្រូវបាននាំចូលក្នុងមន្ទីរពេទ្យព្យាបាលនាថ្ងៃទី១៤ ខែមេសានៅទីក្រុងគុនមីញឆ្លងកាត់គ្រូពេទ្យត្រួតពិនិត្យបញ្ជាក់ថាជាអ្នកជំងឺកូវីដ១៩(ប្រភេទស្រាល)។ បន្ទាប់មក អ្នកជំងឺនេះត្រូវការដាក់ដាច់ដោយឡែកសិន ហើយទទួលការសួរសុខទុក្ខសុខភាពពីគ្រូពេទ្យ៕
អ្នកសារព័ត៌មាន៖ Chen Xinlong
អ្នកបកប្រែ៖ លីហ្សា