តបតាមសំណើរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៨ ខែមេសា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តផែ្នកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Yangon នៃប្រទេសមីយ៉ាន់ម៉ាជាមួយនឹងសម្ភារៈបរិក្ខារពេទ្យបន្ទាន់ ចំនួន ៥.៣ តោនដែលឆ្លើយតបតាមតម្រូវការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិននឹងរួមសហការជាមួយបុគ្គលិកពេទ្យមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ ជំងឺកូវីដ ១៩ ។
លោក Myint Htwe រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ាបានតាងនាមឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្លែងអំណរគុណដល់ប្រទេសចិន។លោកបានថែ្លងថា "ការបើកទីក្រុងវូហានឡើងវិញ"បាននាំមកនូវជំនឿចិត្តដល់បណ្តាប្រទេសនានានៅលើពិភពលោកដើម្បីយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ៕
អ្នកបកប្រែ:Wei Wei