លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Erdoan ប្រធានាធិបតីតួកគី

2020-04-09 18:22:11 |ប្រភព:CRI

យប់ថ្ងៃទី ៨ ខែមេសា ​លោក Xi Jinping  ​ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក Recep Tayyip Erdoan ​ប្រធានាធិបតី​តួកគី។

លោក Xi Jinping ​​បាន​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ ​​ជំងឺ​កូវីដ-19 ​កំពុង​រីករាលដាល​នៅ​ទូទាំង​ពិភពលោក​។ ​ប្រជាជន​ចិន​ទើប​ឆ្លង​​ផុត​ដំណាក់កាល​​​ដ៏​លំបាក​​បំផុត​បន្ទាប់​ពី​បាន​ខិតខំ​តស៊ូ​យ៉ាង​ពេញទំហឹង​ ​ឥឡូវនេះ​ចិន​កំពុង​ជំរុញ​​របៀប​រៀបរយ​នៃ​​​ជីវភាព​និង​ស្តារ​ផលិតកម្ម​​​ឡើងវិញ។​ ​ចិន​នឹង​ខិតខំ​​ផ្តល់​​សម្ភារៈ​​កាន់តែ​ច្រើន​ដល់​ពិភពលោក​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង​ ​។ ​មេរោគ​គ្មាន​ព្រំដែនទេ ​ក៏​មិន​បែងចែក​ពូជសាសន៍​នោះដែរ​។​ ​សហគមន៍​អន្តរជាតិ​មានតែ​​រួមសាមគ្គីគ្នា​​ជាធ្លុងមួយ ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​ឆ្លង​បាន​​។​ ​

ជាការឆ្លើយតប ​លោក Erdoan ​បានថ្លែងថា ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-19 ​ជា​សង្គ្រាម​រួម​​នៃ​មនុស្សជាតិ។ ​ប្រជាជនចិន​​បាន​​ធ្វើ​ជា​គំរូ​​ល្អ​មួយ​ដល់​ពិភពលោក​ក្នុង​​ករណី​​នេះ​។ ​ហើយ​ពិភពលក​ទាំងមូល​សុទ្ធតែ​ត្រូវបាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដោយបាន​ឃើញថា​ប្រទេសចិន​​បាន​និង​កំពុង​ខិតខំ​​ផលិត​និង​ផ្គត់ផ្គង់​​សម្ភារៈ​វេជ្ជសាស្ត្រ​ដែល​អាច​ជួយ​ផ្ទាល់​​ដល់​ការងារ​ទប់ស្កាត់​ជំងឺ​ឆ្លង​។​​ តួកគី​សង្ឃឹមថា​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ចិន​​ក្នុង​វិស័យ​ដូចជា​ ​ពាណិជ្ជកម្ម ​ហិរញ្ញវត្ថុ ​និង​អាកាសចរណ៍​ជាដើម៕​​​

 

 

អ្នកបកប្រែ:Deng Qian