ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលរដ្ឋបាលខេត្តក្វាងតុងចិនចាត់វិធានការបង្ការជំងឺឆ្លងលើពលរដ្ឋអាហ្រ្វិកនៅចិន ដោយបានបង្ហាញថា រដ្ឋាភិបាលចិនមានវិធានការស្មើភាពគ្នាចំពោះជនបរទេសទាំងអស់នៅចិន

2020-04-13 18:04:49 |ប្រភព:CRI

ថ្ងៃទី ១២ ខែ​មេសា​ លោក​Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​អំពី​ករណី​ដែល​រដ្ឋបាល​​​ខេត្ត​ក្វាងតុង​ចិន​ចាត់​វិធានការ​បង្ការ​ជំងឺ​ឆ្លង​លើ​ពលរដ្ឋ​​អាហ្រ្វិកនៅ​ចិន​​​ ។ លោក​បានថ្លែង​​ថា រដ្ឋាភិបាលចិនមាន​​វិធានការ​ដោយ​ស្មើ​ភាព​គ្នា​​​ចំពោះ​ជនបរទេស​​ទាំង​អស់ដែល​រស់​នៅប្រទេសចិន​ ប្រឆាំង​នឹង​អំពើ​ដែល​ចាត់​វិធានការ​ខុស​​គ្នា​ចំពោះ​បុគ្គល​ពិសេស​ ​រីឯការប្រើ​​ពាក្យ​សម្តី​​ឬ​​អំពើ​រើសអើង​ កាន់តែ​​មិន​អាច​អត់ឱន​ឱ្យ​​បាន​ជា​ដាច់​ខាត ។

លោក​​Zhao Lijian បាន​ថ្លែងថា តាំង​ពី​ផ្ទុះ​​ជំងឺCovid-19​ មក​ រដ្ឋបាល​ខេត្ត​ក្វាងតុង​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការងារ​ជួយ​សង្រ្គោះ​ជន​​បរទេសដែល​​ឆ្លង​ជំងឺ​ទាំងអស់​នៅ​ចិន​​ក៏​ដូចជា​ជនជាតិ​អាហ្រ្វិក​ផង​ដែរ​​ ដោយ​បាន​ដាក់​ចេញ​ផែនការ​ពិសេស​ ធ្វើការ​​ចាត់ចែង​ដោយ​សមរម្យ​ បាន​ជួយ​សង្រ្គោះអ្នក​​ឆ្លង​ជំងឺ​ធ្ងន់ធ្ងរ​​​សញ្ជាតិ​អាហ្វ្រិក​មួយ​ចំនួន បាន​ធានា​ដល់​សុវត្ថិភាព​អាយុជីវិត​និង​សុខភាព​របស់​ពួក​គេ​ក្នុង​កម្រិត​អតិបរមា ។

លោក​​Zhao Lijian ​បាន​ថ្លែង​ទៀត​ថា វីរុស​មិនបែង​​ចែក​​ព្រំដែន​នោះទេ វា​ជា​បញ្ហា​ប្រឈម​រួម​របស់​មនុស្សជាតិទាំងមូល​ មាន​តែ​សហគមន៍​អន្តរជាតិ​រួម​សហការគ្នា​ ទើបអាច​យកឈ្នះ​លើ​​វា​បាន​ ៕

អ្នកបកប្រែ:Guo Xiangqing