ខណៈពេលធានាដល់ការងារបង្ការនិងគ្រប់គ្រងករណីជំងឺឆ្លងក្នុងស្រុក សហគ្រាសចិនបាននិងកំពុងខិតខំបង្កើនផលិតកម្មបន្ថែមម៉ោង ដើម្បីផ្តល់ការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនៅទូទាំងពិភពលោក ។
តាំងពីខែមីនាមក សហគ្រាសចិនបានផ្គត់ផ្គង់ម៉ាស៊ីនជំនួយការដកដង្ហើមចំនួន១ម៉ឺន៨ពាន់គ្រឿងដល់បណ្តាប្រទេសនានាលើសកលលោក ក្នុងនោះម៉ាស៊ីនជំនួយការដកដង្ហើមសម្រាប់ការវះកាត់បំពង់ខ្យល់មានចំនួន៤២០០គ្រឿង តួលេខនេះលើសពីចំនួនសរុបដែលបានផ្គត់ផ្គងក្នុងស្រុកក្នុងឆ្នាំនេះ ។
លោកFan Bin អនុប្រធាននាយកដ្ឋានគោលនយោបាយនិងច្បាប់ឧស្សាហកម្មនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា ដើម្បីបន្តផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រដល់បណ្តាប្រទេសនានាលើពិភពលោកសម្រាប់ទប់ទល់នឹងករណីជំងឺឆ្លងជាបន្តបន្ទាប់ ក្រសួងបាននិងកំពុងសិក្សាស្រាវជ្រាវក្នុងន័យលើកកម្ពស់ថែមទៀតនូវផលិតភាពនៃផលិតផលបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗក្នុងនោះក៏រួមមានទាំងម៉ាស៊ីនជំនួយការដកដង្ហើមសម្រាប់ការវះកាត់បំពង់ខ្យល់ផងដែរ ព្រមទាំងតម្រូវឱ្យសហគ្រាសត្រូវគ្រប់គ្រងគុណភាពយ៉ាងម៉ឺងម៉ាត់ ៕
អ្នកបកប្រែ:Guo Xiangqing