ចាប់ពីថ្ងៃទី៨ខែមេសាមក ក្រុងវូហានបានលុបចោលវិធានការបិទច្រកចេញចូលក្រុងវូហាន ស្តារឡើងវិញនូវប្រព័ន្ធគមនគមន៍ជាមួយតំបន់ក្រៅប្រកបដោយរបៀបរៀបរយ ក៏ជាសញ្ញាបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចសង្គមនៅក្រុងវូហានបានដំណើរការឡើងវិញដែរ។
បច្ចុប្បន្ន មុខរបរភោជនិយដ្ឋាននៅក្រុងវូហានកំពុងដំណើរការឡើងវិញជាបន្តបន្ទាប់ តាមការឧទ្ទេសនាមបានឱ្យដឹងថា ក្រុងវូហានមានភោជនីយដ្ឋានជាង៥ម៉ឺនកន្លែង ក្នុងនោះភោជនីយដ្ឋានប្រមាណ១ម៉ឺនធ្វើអាជីវកម្មដឹកជញ្ជូនដល់ផ្ទះ ។ សហគមមុខរបរភោជនីយដ្ឋានក្រុងវូហានបានដាក់ចេញ”ការកំណត់ស្តីពីការបង្កើតសហគ្រាសហូបចុកគ្មានករណីជំងឹឆ្លង” ដែលបានផ្តល់ឯកសារយោងដល់សហគ្រាសប្រកបរបរភោជនីយដ្ឋានឱ្យបើកធ្វើអាជីវកម្មឡើងវិញ ហើយធានាឱ្យបុគ្គលិកការងារចូលបម្រើការងារឡើងវិញប្រកបដោយមានទំនុកចិត្ត ធ្វើឱ្យអតិថិជនបរិភោគដោយមានទំនុកចិត្ត៕
អ្នកបកប្រែ:Li Zhanjing
អ្នកបកប្រែ:李展精
អ្នកបកប្រែ:李展精