ក្រសួងការបរទេសចិន៖ករណីជំងឺកូវីដ១៩ជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ត្រូវការកិច្ចសហប្រតិបត្តិការ តែគឺមិនមែនការបរិហារកេរ្តិ៍គ្នានោះទេ

2020-04-14 18:25:25 |ប្រភព:CRI

ទាក់​ទិន​នឹង​រឿង​ដែល​កាសែត Yomiuri Shimbun ជប៉ុន​បាន​ចុះ​ផ្សាយ​បទ​អត្ថាធិ​ប្បាយ​នា​ពេល​កន្លង​ទៅ​នេះដោយ​បាន​ថ្កោល​ទោស​ចំពោះ​ប្រទេស​ចិន​ថា​បាន​បណ្តាល​ឱ្យ​ករណី​ជំងឺ​កូវីដ​១៩រីក​រាល​ដាល លោក ​Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មេសា​ថា អត្ថបទ​ពាក់​ព័ន្ធ​នៃ​កាសែតYomiuri Shimbunជប៉ុនគឺ​មិន​គិត​ពី​ការ​ពិត​ជាក់​ស្តែង បាន​បរិហារ​កេរ្តិ៍​រដ្ឋាភិបាលនិង​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ចេតនា​អាក្រក់​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​អគតិ ទស្សនៈលំអៀង​និង​ភាព​ក្រអឺត​ក្រទមចំពោះ​ប្រទេស​ចិន ប្រការ​នេះ​គឺ​ជា​ការ​បំភាន់​ភ្នែក​សហគមន៍​អន្តរជាតិ បូក​រួម​ទាំង​ប្រជាជន​ជប៉ុន​ឱ្យ​យល់​ច្រឡំ​ចំពោះ​ប្រទេស​ចិន​ដែល​ជា​ការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​នូវ​បទ​ដ្ឋាន​វិជ្ជា​ជីវៈ ក្រម​សីល​ធម៌​និង​សតិ​សម្បជញ្ញៈ​ជា​អ្នក​សារ​ព័ត៌មាន ប្រទេស​ចិន​មិន​អាច​ទទួល​យក​ការ​មួល​បង្កាច់​និង​លាប​ពណ៌​ទាំ​ង​នេះ​ឡើយ​ ហើយ​ក៏​បាន​លើក​ការ​តវ៉ា​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​ពាក់​ព័ន្ធ​នៃ​កាសែត​នេះដែរ ។

គួរ​រំលឹក​ថា កាសែតYomiuri Shimbunជប៉ុនបាន​ចុះ​ផ្សាយ​អត្ថបទ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មេសា​ថា ប្រព័ន្ធ​របប​នៃ​រដ្ឋាភិបាល​និង​បក្ស​កុម្មុយនិស្ត​ចិន​ជា​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ករណី​ជំងឺ​កូវីដ​១៩​រីក​រាល​ដាលខ្លាំង ហើយ​ប្រទេស​ចិន​មិន​ទទួល​កំហុស​របស់​ខ្លួនក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង ៕

 

អ្នកបកប្រែ:Zheng Lei