នាថ្ងៃទី១៣ខែមេសាតាមម៉ោងក្នុងតំបន់ លោកស្រី Maria van Kerkhove ប្រធានផ្នែកបច្ចេកទេសទទួលបន្ទុកកម្មវិធីសុខាភិបាលបន្ទាន់នៃអង្គការសុខភាពពិភពលោកបានលើកឡើងក្នុងសន្និសីទកាសែតដោយលើកយកការពិតមួយចំនួនដើម្បីឆ្លើយតបបញ្ហាទាក់ទិននឹងរឿងដែលអាមេរិកចោទប្រកាន់ថាអង្គការសុខភាពពិភពលោកបញ្ចេញប្រតិកម្មយឺតយ៉ាវ។
លោកស្រី Maria van Kerkhove បានថ្លែងថា អង្គការសុខភាពពិភពលោកបានបង្ហោះសារណែនាំលើវេបសាយនាថ្ងៃទី១០និង១១ខែមករា ក្នុងនោះបូករួមទាំងឯកសារណែនាំបច្ចេកទេសពី ៥ ទៅ ៦ ប្រភេទដែលបើកចំហជាសាធារណៈ។ ជាមួយគ្នានេះក៏បានចែករំលែកវិធានការណែនាំមួយនេះ និងបញ្ជីសម្រាប់តម្រៀមបម្រុងមួយច្បាប់ដល់ប្រទេសនានាស្តីពីវិធានការទប់ទល់នឹងមេរោគនៃជំងឺផ្លូវដកដង្ហើម និងសំណើរពីការបង្កើតប្រព័ន្ធបែបណាជាដើម។
ទាក់ទិននឹងការចោទប្រកាន់ដោយគ្មានហេតុផលចំពោះប្រទេសចិន លោកស្រីបានថ្លែងថា ចិនបានចែករំលែកលំដាប់ហ្សែននាថ្ងៃទី១២ខែមករា ហេតុនេះទើបការធ្វើតេស្តPCRត្រូវបានសិក្សាស្រាវជ្រាវនិងចែករំលែកជាមួយពិភពលោកទាំងមូលយ៉ាងឆាប់រហ័សបាន៕
អ្នកបកប្រែ:Zheng Lei